អត្ថបទពាណិជ្ជកម្ម
គុយទាវ​តុំ​យុាំបង្កង​ថ្មី​នៅ​ផាក​កាហ្វេ​ធានា​រសជាតិ​ឈ្ងុយឆ្ងាញ់​ដល់​ថ្នាក់​លិឍ​ចាន​
14, Jan 2020 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​និយាយ​ពី​ម្ហូបអាហារ​សុខភាព​ពិសេស​រសជាតិ​ឈ្ងុយឆ្ងាញ់​ដោយ​មិនចាំបាច់​ប្រើ​ប៊ីចេង​នោះ លោកអ្នក​តែងតែ​នឹក​ដល់​ផាក​កាហ្វេ​មុនគេ​។ ផាក​កាហ្វេ ជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ​ដែលមាន​ភាពល្បីល្បាញ មិន​ចាញ់​ភោជនីយដ្ឋាន​ម៉ាក​ក្រៅ​ស្រុក​នោះឡើយ ដោយ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​តែងតែ​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​ជា​ចំបង តាមរយៈ​ការប្តេជ្ញា​មិន​ប្រើប្រាស់​ប៊ីចេង ដើម្បី​បង្កើន​រសជាតិ​នៃ​មុខម្ហូប​ឡើយ​។​
 
​យ៉ាងណាមិញ​ជា​រៀងរាល់ខែ​ថ្មី គ្រប់​ភោជនីយដ្ឋាន​ផាក​កាហ្វេ​តែងតែមាន​ចេញ​នូវ​មុខម្ហូប​ថ្មីៗ ដើម្បី​កុំអោយ​អតិថិជន​ដែល​គាំទ្រ​ផាក​កាហ្វេ​មាន​អារម្មណ៍​មិនចេះ​ជិនណាយ​ជាមួយ​រសជាតិ​នៃ​មុខ​របស់​ផាក​កាហ្វេ​នោះ​។ សម្រាប់​ខែមករា ដែលជា​ខែ​ថ្មី ឆ្នាំ​ថ្មី​២០២០​នេះ ភោជនីយដ្ឋាន​ផាក​កាហ្វេ មាន​ចេញលក់​មុខម្ហូប​ថ្មី​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ផាក​កាហ្វេ ហើយ​ពិសេស​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក​មាត់ ដែល​លោកអ្នក​មិនអាច​បំភ្លេចបាន​នោះ​គឺ គុយទាវ​តុំ​យុំ​ា​បង្កង សុទ្ធតែ​គ្រឿងផ្សំ​ឆ្ងាញ់ៗ​។​
 
​សូមបញ្ជាក់ថា គ្រឿងផ្សំ ក៏ដូចជា​បង្កង​ស្រស់ៗ​ត្រូវបាន​ឆ្លងកាត់​ពិនិត្យ​គុណភាព​ត្រឹមត្រូវ​។ បន្ថែម​ពីលើ​មាន​សាច់ជ្រូក​ចិ​ញ្ជ្រាំ​ផ្សំ​គ្រឿង​រសជាតិ​ផ្សេងៗ​ដាក់​ក្នុង​ចាន​តែមួយ​! រួមទាំង​សរសៃ​គុយទាវ​ដ៏​ទន់ល្មើយ ផលិត​ប្រកបដោយ​អនាម័យ គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ម្ទេស​ក្រហម​ស្រស់ ដែល​ស្រោចស្រប​ពីលើ​នូវ​ទឹក​ស៊ុប​តុំ​យុំ​ា​ព៌​ណ​ក្រហម​ស្រស់​ក្តៅៗ ប្រកបដោយ​រសជាតិ​យ៉ាង​ឈ្ងុយឆ្ងាញ់​រំជួលចិត្ត រហូតដល់​លើក​ចាន​ហ៊ុត​ចាន​ភ្លេចខ្លួន​។ 


 
​កាន់តែ​ចំណេញ​ជាពិសេស​រាល់ពេល​ការ​កុម្ម៉ង​គុយទាវ​តុំ​យុំ​ា​បង្កង លោកអ្នក​គ្រាន់តែ​ចំណាយ​ត្រឹមតែ $2.50 ប៉ុណ្ណោះ​និង​ទទួលបាន​ចៃ​យ៉​បំពង​ស្រួយៗ ១​ចាន និង កាហ្វេ​ភ្នំពេញ​១​កែវ ទៀតផង​។ លោកអ្នក​អា​ចរក​ទទួលទាន​បាន​គ្រប់ពេល នៅ​គ្រប់​សាខា​នៃ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​ទាំងអស់​ក្នុង​ទីក្រុង​រាជធានី​ភ្នំពេញ លើកលែងតែ​ផាក​កាហ្វេ​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​។ 
 
​សម្រាប់​សេវា​ដឹក​ជូន​ដល់ទី​កន្លែង​ទូរ​សព្ទ័​លេខ ០២៣ ៩២០ ៩២០ 
 
​សូម​ទ​ស្សា​នា​វីដេអូ​អំពី​មុខម្ហូប គុយទាវ​តុំ​យុំ​ា​បង្កង​តាម​តំណ​ភ្ជាប់​នេះ 
 
 





(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Park Cafe
© រក្សាសិទ្ធិដោយ thmeythmey.com