ជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២០ រៀបចំនៅប្រទេសប្រ៊ុយណេ (រូបពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ» ដោយនឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន និងមានការតាំងពិព័រណ៍ទេសចរណ៍ផងដែរ។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងរយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកមរា ឆ្នាំ២០២១។ សម្រាប់វេទិកាទេសចរណ៍នេះ នឹងមានព្រឹត្តការណ៍មួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំផ្នែកឯកជន រួមទាំងមានសិក្ខាសាលាផ្សេងៗ និងការពិព័រណ៍ទេសចរណ៍អន្តរជាតិផងដែរ។
សម្រាប់ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ នឹងធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ មានការចូលពីបណ្ដាក្រុមហ៊ុនដែលជាអ្នកលក់ ជាង៤៥០ក្រុមហ៊ុន និងបណ្ដាក្រុមហ៊ុនដែលជាអ្នកទិញ ជាង៤៥០ក្រុមហ៊ុនថែមទៀតផង។ បណ្ដាអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មានប្រមាណ១០០នាក់ក៏ចូលរួមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com