Barca ជា​ក្លិប​រក​ចំណូល​ច្រើនជាងគេ​លើ​លោក ស្របពេល Man Utd ប្រឈម​ធ្លាក់​ចំណូល​
កីឡាអន្តរជាតិ
អន្តរជាតិ
Barca ជា​ក្លិប​រក​ចំណូល​ច្រើនជាងគេ​លើ​លោក ស្របពេល Man Utd ប្រឈម​ធ្លាក់​ចំណូល​
14, Jan 2020 , 5:19 pm        
រូបភាព
Barcelona ក្លាយជា​ក្លិប​កីឡាបាល់ទាត់​រកចំណូលបាន​ច្រើនជាងគេ​លើ​លោក ដោយបាន​ផ្ដួល​គូប្រជែង Real Madrid ខណៈ​ក្លិប​អង់គ្លេស Manchester United បន្ត​ឈរ​លេខ​បី​ដដែល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​គណនេយ្យ Deloitte នៅក្នុង​ប្រទេស​អង់គ្លេស​។​


 
​របាយការណ៍​របស់​ក្រុមហ៊ុន Deloitte (​ក្រុមហ៊ុន​ប្រឹក្សា​ពន្ធ​និង​ហិរញ្ញវត្ថុ​) បង្ហាញថា Barca អាច​រកប្រាក់​ចំណូល​បាន​រហូតដល់ ៩៦១,៦១ លាន​ដុល្លារ​អាមេរិក​នៅ​រដូវ​កាល ២០១៨-១៩​។ Real Madrid បាន​ធ្លា​ក់មក​កៅអី​លេខ​ពីរ​របស់​កន្លែង Barca វិញ ដោយ​រកចំណូលបាន ៨៦៦,១១ លាន​ដុល្លារ ខណៈដែល​ក្រុម​លេខ​៣ ធ្លាក់​ទៅ​ក្រុម Manchester United ដដែល ដោយ​ទទួលបាន ៨១៣,៦៩ លាន​ដុល្លារ​។​
 
​នេះ​ជាការ​ហក់​ឡើង​នៃ​ប្រាក់ចំណូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់មាន​របស់​ក្លិប​អ្នកមាន​បុណ្យ ពោល​គឺមាន​គម្លាត​លើសពី​១០០​លាន​ដុល្លារ ពី​ក្រុម​លេខ​២ បន្ទាប់ពី​ពួកគេ​ឈ្នះ​ជើងឯក La Liga ចំនួន​ពី​រដូវ​កាល​ចុងក្រោយ​ជាប់​គ្នា​។ 
 
​ស្របពេល​ការកើនឡើង​គួរឱ្យកត់សំគាល់​របស់ Barca បែ​ជា​ក្រុម​បិសាច​ក្រហម Man Utd ប្រកាស​ពី​ហានិភ័យ​នៃ​ការធ្លាក់​ប្រាក់ចំណូល​របស់ខ្លួន​នាពេលខាងមុខ​។ ក្រុម​ម្ចាស់​ជើងឯក លី​គ​កំពូល​អង់គ្លេស​២០​សម័យកាល និយាយថា​ខ្លួន​អាច​នឹង​បាត់បង់​តំណែង​ក្លិប​ដែល​រកចំណូលបាន​ច្រើនជាងគេ​បំផុត​នៅ Premier League ជា​លើកដំបូង​នៅ​ឆ្នាំក្រោយ​។​
 
​ប្រាក់ចំណូល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​របស់ Man Utd កន្លងមក​បាន​កើនឡើង​ពី ៧៦៥,២៩ លាន​ដុល្លារ ដល់ ៨១៣,៦៩ លាន​ដុល្លារ​។ ប៉ុន្តែ​ការព្យាករណ៍​ប្រាក់ចំណូល​សម្រាប់​រដូវ​កាល ២០១៩-២០ គឺ​ស្ថិតក្នុង​ចន្លោះ​ពី​៧២៦ ទៅ ៧៥២ លាន​ដុល្លារ​ប៉ុណ្ណោះ ដ្បិត​ក្រុម​នេះ​អាក់ខាន​ចូលរួម​ក្នុង​ក្របខណ្ឌ Champions League​។​
 
​ដោយឡែក ម្ចាស់​ជើងឯក​លី​គ​កំពូល​អាល្លឺម៉ង Bayern Munich រក្សា​ចំណាត់ថ្នាក់​ទី​៤​ដដែល ខណៈ Paris St-Germain ហក់​ទៅ​លេខ​៥ ហើយ Manchester City ធ្លាក់​ទៅ​លេខ​៦​វិញ​។ Liverpool, Tottenham Hotspur និង​Chelsea នៅ​លេខ​រៀ​ត​បន្តបន្ទាប់ ពោលគឺ​ក្នុង​តំបន់ Top 10 ចំណោម​ក្លិប​ដែល​រកចំណូលបាន​ច្រើន​បំផុត​លើ​លោក​៕
 
​ខាងក្រោម​នេះ​ជា​ក្លិប​កីឡាបាល់ទាត់​ទាំង​២០​នៅ​តំបន់​អឺរ៉ុប​ដែល​រកចំណូលបាន​ច្រើន​បំផុត​នៅ​រដូវ​កាល ២០១៨-១៩៖



Tag:
 Barcelona
  Real Madrid
  Manchester United
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com