ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ប្រមុខរដ្ឋាភិបាល៖«យើងត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌ ជាផ្នែកមួយនៃអស្ថិរភាពសង្គម»
× សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យអ្នកសារព័ត៌មាន ហ៊ានផ្សព្វផ្សាយព័ត៌មាន ដែលកាត់បន្ថយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង អំពើអយុត្តិធម៌ ជាដើម ដើម្បីធ្វើឲ្យសង្គមកម្ពុជា មានភាពស្អាតស្អំ។
ក្នុងពិធីជួបសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកកាសែតជាង៥ពាន់នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ ប្រមុខរដ្ឋាភិបាលកម្ពុជា លើកពីទស្សនៈដូច្នេះថា៖«យើង ត្រូវការសង្គមមួយ ដែលស្អាតស្អំ មានតម្លាភាព ហើយយើង ត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម ជាផ្នែកមួយ នៃអស្ថិរភាពសង្គម វា ក៏អាចបង្កើតទៅដល់ជម្លោះប្រដាប់អាវុធ ឬក៏ហិង្សាផងដែរ...»។
មេដឹកនាំកម្ពុជា បន្តទៀតថា៖«...ស្ថាប័នសារព័ត៌មាន ក៏ត្រូវចូលរួមជាមួយគ្នា ដើម្បីធ្វើឲ្យកាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងរដ្ឋរបស់យើង។ សង្គមមួយ គ្មានអំពើអយុត្តិធម៌ ជាសង្គមដែលមានសុខដុមបនីយកម្មជាមួយគ្នា...»៕ © រក្សាសិទ្ធិដោយ thmeythmey.com