អត្ថបទពាណិជ្ជកម្ម
Ford បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «​សុវត្ថិភាព និង​បច្ចេកទេស​នៃ​ការបើកបរ​រថយន្ត – Ford Driving Skills for Life»
15, Jan 2020 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​27 និង​ថ្ងៃទី​28 ខែធ្នូ ឆ្នាំ​2019 ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​តំណាង​ចែកចាយ និង​លក់​រថយន្ត FORD ប្រចាំ​ប្រទេស​កម្ពុជា បានធ្វើ​ការរៀបចំ​កម្ម​វិធី​វគ្គ​បណ្ដុះបណ្ដាល​ស្ដីអំពី “​សុវត្ថិភាព និង​បច្ចេកទេស​នៃ​ការបើកបរ​រថយន្ត Ford – Ford Driving Skills for Life” នៅក្នុង​អាកាសយានដ្ឋាន​ខេត្តកំពង់ឆ្នាំង  ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០​នាក់​។​
 
 
​កម្ពុជា​ជា​ប្រទេស​ទី 40 ដែល​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីអំពី “​សុវត្ថិភាព និង​បច្ចេកទេស​នៃ​ការបើកបរ​រថយន្ត Ford – Ford Driving Skills for Life” នេះ​ជា​លើក​ទី 3 ហើយ​ដែល​ក្រុមហ៊ុន RMA Cambodia បានរៀបចំ​កម្មវិធី​នេះ​ឡើង ដោយ​ក្នុងឆ្នាំនេះ​មាន​អ្នកចូលរួម​ជាង ២០០​នាក់ រួមមាន​មន្ត្រីរាជការ​ពី​សាលាខេត្ត​កំពង់ឆ្នាំង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អង្គភាព​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធំៗ​ពី​ក្រុមហ៊ុន​ឯកជន រួមទាំង​អតិថិជន​Ford បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ២ ថ្ងៃនេះ​ដោយ​ឥតគិតថ្លៃ​។ 


 
​គោលបំណង​នៃ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​គឺ​ដើម្បី​៖ ១.​បង្រៀន​អ្នក​ដែល​ទើបនឹង​ទទួលបាន​ប័ណ្ណបើកបរ​ឲ្យ​យល់ច្បាស់​អំពី​ជំនាញ​ចាំបាច់​ក្នុងការ​បើកបរ ២.​បង្រៀន​អ្នកបើកបរ​អំពី​បច្ចេកទេស​នៃ​ការថែទាំ​យានយន្ត ៣.​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការផ្ដល់​ចំនេះដឹង​អំពី​សុវត្ថិភាព​នៃ​ការបើកបរ និង​ការអនុវត្ត​ការបើកបរ​ជាក់ស្ដែង​។ 
 

 
​នៅក្នុង​នោះ​ផងដែរ ក្រុមហ៊ុន Ford និង​ក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូល​ក៏បាន​អញ្ជើញ​អ្នកជំនាញ​ពី សាលា​បណ្ដុះបណ្ដាល​បច្ចេក​ទេស​របស់ RMA (​អ្នកបច្ចេកទេស និង​អ្នកជំនាញ​ក្នុងការ​បើកបរ​ជា​ហ 20 ឆ្នាំ​) មក​ធ្វើ​បទ​បង្ហាញ និង​អនុវត្តន៍​ផ្ទាល់​សម្រាប់​អ្នកចូលរួម​សិក្ខាសាលា​នេះ​។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​ដោយមាន​វគ្គ​បណ្តុះបណ្តាល​អំពី​ទ្រឹស្ដី និង ការអនុវត្ត​ន៏​ជាក់ស្ដែង​ជាមួយ​រថយន្ត​ផងដែរ​។​
 



 
​លោក​មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា​៖ “​ប្រទេស​កម្ពុជា មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នេះ​ដោយសារ​អ្នកបើកបរ​មួយចំនួន​មិនទាន់​យល់ច្បាស់​អំពី​ច្បាប់​ចរាចរណ៍ និង​មិនមាន​ជំនាញ​បើកបរ​ត្រឹមត្រូវ ។ ហេតុនេះហើយ ចំណេះដឹង​អំពី​សុវត្ថិភាព​នៃ​ការបើកបរ និង​ច្បាប់​ចរាចរណ៍​គឺជា​កត្តា​មួយ​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ ខ្ញុំ​សង្ឃឹមថា​អតិថិជន Ford ក៏ដូចជា​សិក្ខាកាម​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេ នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស​នៃ​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​ការអនុវត្ត​ការបើកបរ​ជាក់ស្តែង​ពី​សំណាក់​ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Ford  និង RMA Cambodia ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​”
 













 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com