ជាតិ
អន្តរជាតិ
​សម្តេច ហ៊ុន សែន បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ភរិយា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Keizo Obuchi
16, Jan 2020 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា បានទទួល​ជួប​លោកស្រី Obuchi Chizuko ដែល​ភរិយា របស់លោក Keizō Obuchi អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន នា​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា​។ នាឱកាស​នោះ សម្តេច ហ៊ុន សែន ដែល​តំណាង​ព្រះមហាក្សត្រ ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​អតីត​ស្ត្រី​ទីមួយ​ជប៉ុន រូបនោះ​ផងដែរ​។​

 
​កាលពី​២០​ឆ្នាំមុន លោកស្រី Obuchi Chizuko បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាមួយ​ស្វាមី ដែល​កាលណោះ លោក Obuchi ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០០​។ យោងតាម​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន លោកស្រី Obuchi បាន​ចង់ចាំ​យ៉ាងច្បាស់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​មជ្ឈមណ្ឌល​កម្ចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​)  និង​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត​។​

 
 
​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បាន​រំលឹក​ពី​ការយកចិត្តទុកដាក់រ​ប​ស់លោក Obuchi លើ​បញ្ហា​ដោះមីន​នៅ​កម្ពុជា រួមទាំង​ជួយ​ដល់​កម្ពុ​ជានា​អំឡុង​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ បន្ទាប់ពី​កម្ពុ​ជាមាន​ជម្លោះ​ដោយ​ប្រដាប់អាវុធ​នៅ​ឆ្នាំ​១៩៩៧ ក៏ដូចជា​ការជំរុញ​ឲ្យ​មានការ​ផ្តល់នូវ​ថវិកា​ទ្រទ្រង់​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ 
 
​លោក Obuchi បានទទួល​មរណភាព​ក្នុង​អាយុ​៦២​ឆ្នាំ កាលពី​ឆ្នាំ​២០០០​។ លោក​បាន​រៀបការ​ជាមួយ​លោកស្រី Chizuko Ono នៅ​ឆ្នាំ​១៩៦៧ ដោយមាន​កូនប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ លោកស្រី Yuko Obuchi ដែលជា​កូន​របស់លោក Obuchi បច្ចុប្បន្ន​ជា​សមាជិកសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក​នាយករដ្ឋមន្ត្រី Abe៕
 

© រក្សាសិទ្ធិដោយ thmeythmey.com