ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ផ្តល់ដំណឹងថា បញ្ហាខ្យល់ មិនទាន់ឈានដល់កម្រិតគួរឲ្យបារម្ភនោះទេ
17, Jan 2020 , 1:20 pm        
រូបភាព
ក្រសួងបរិស្ថាន ប្រកាសលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់ នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព ដែលគួរឲ្យព្រួយបារម្ភនោះទេ។



ក្រសួងបរិស្ថាន អះអាងថា មន្ត្រីជំនាញរបស់ខ្លួន កំពុងបន្តតាមដានបលើគុណភាពខ្យល់បន្ថែមទៀត។ ក្រសួងបរិស្ថាន បានឲ្យដឹងថា ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះ មាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ក្រសួងបរិស្ថាន ប្រាប់ថា នឹងជូនដំណឹងជាបន្តបន្ទាប់ពីការវិវឌ្ឍថ្មីៗ ជុំវិញស្ថានភាពគុណភាពខ្យល់នៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយ ដែលទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ដែលមិនចេញពីប្រភពក្រសួងបរិស្ថាន គឺមិនមែនជាព័ត៌មានផ្លូវការនោះទេ៕

Tag:
 ខ្យល់ពុល
© រក្សាសិទ្ធិដោយ thmeythmey.com