អត្ថបទពាណិជ្ជកម្ម
ហាង​មេ​ហ្គា​ឌី​ស លក់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សណ្ឋាគារ​ម៉ាក​ល្បីៗ បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​
18, Jan 2020 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ហាង​មេ​ហ្គា​ឌី​សលក់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សណ្ឋាគារ​ម៉ាក​ល្បីៗ ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ មករា ២០២០ នេះ ដែលមាន​ទីតាំង​នៅក្នុង​ផ្សារ​បាយ័ន (​ជាន់​ទី​១) ទួលគោក​។​
 
​ក្នុង​ពិធី​សម្ពោធ​ហាង​មេ​ហ្គា​ឌី​ស មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ដៃគូ​អាជីវកម្ម និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។ លោក ហ៊ុយ ប៉េង​លាង នាយក​គ្រប់គ្រង​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​នេះ​គឺជា​ហាង​ទីមួយ​របស់​យើង ហើយ​វា​មាន​វិសាលភាព​ធំ​ទូលាយ​ដែល​អតិថិជន​ងាយស្រួល​ដើរ​មើល និង​ទិញ​ទំនិញប្រើប្រាស់​ក្នុងផ្ទះ​បាន​យ៉ាង​សម្បូរបែប​»​។ 
 
​លោក ហ៊ុយ ប៉េង​លាង បាន​សង្កត់ធ្ងន់ថា ហាង​របស់​យើង​ផ្តល់នូវ​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ​ជាមួយ​សេវាកម្ម​អតិថិជន​ល្អប្រសើរ ហើយ​លោក​សង្ឃឹមថា​ហាង​ថ្មី​នេះ នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងច្រើន​ផងដែរ​។​
 
​ម្យ៉ាងវិញទៀត​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​គ្រោង​នឹង​បើក​បី​សាខា​នៅ​តំបន់​សំខាន់ៗ​ផ្សេងទៀត​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​ឲ្យ​អតិថិជន​របស់​យើង​ងាយស្រួល​ក្នុង​ការទិញ​ទំនិញ​នៅក្នុង​ហាង​»​។​
 

 
​ក្នុងឱកាស​នេះ មានការ​បញ្ចុះតម្លៃ​រហូត​ដល់ ៣០% គ្រប់មុខ​ទំនិញ​ទាំងអស់​រយៈពេល​៥​ថ្ងៃ​ពីថ្ងៃ​ទី ១៧ ដល់ ២១ មករា ២០២០ និង​មានការ​បង្វិល​កង​សំណាង​យក​រង្វាន់​ភ្លាមៗ​។​
 

 
​កាន់តែ​ពិសេស​សម្រាប់​អតិថិជន ១០០ នាក់​ដំបូង​អាច​ទិញ​ទំនិញ​តម្លៃ​ត្រឹមតែ ១​ដុល្លារ​ប៉ុណ្ណោះ​ជា​រៀងរាល់ថ្ងៃ ជាមួយ​មុខទំនិញ​ដែល​បានកំណត់​។ *​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​
 
​នៅក្នុង​កម្មវិធី ក្រុមហ៊ុន​បាន​ចែក​អំណោយ​ទៅកាន់​សិស្ស​ក្រីក្រ​មកពី​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ចំនួន​ប្រហែល ១០០​នាក់ ដែល​ម្នាក់ៗ​ទទួលបាន​ដូចជាៈ សៀវភៅ ប៊ិក ខ្មៅ​ដៃ និង​ដប​ទឹក​ផងដែរ​។


 
 ក្រុមហ៊ុន មេ​ហ្គា​ឌី​ស ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ និង​មាន​បទពិសោធ​ជិត​១០​ឆ្នាំ​មកហើយ ក្នុងការ​នាំចូល និង​ចែកចាយ​ផលិតផល​ម៉ាក​ល្បីៗ​ពី​ក្រៅប្រទេស​ដូចជា​៖
 
-​សំភារៈ​គ្រែ​គេង ពូក ខ្នើយ ម៉ាក Everon (​ប្រទេស​កូរ៉េ​) និង ម៉ាក Goodnite (​ម៉ាឡេស៊ី​)
-​សំភារៈប្រើប្រាស់​ក្នុងផ្ទះ កាំបិត ខ្ទះ ស្លាបព្រា សម ម៉ាក Tramontina (​ប្រទេស​ប្រេ​ស៊ី​ល​)
-​សំភារៈ ចាន ថូរ​ទឹក ម៉ាក Arcopal (​ប្រទេស​បារាំង​)
-​ដប​ទឹក ម៉ាក Eplas និង ប្រភេទ​ប្លា​ស្ទិ​ក (​គ្មាន​ជាតិពុល​) ម៉ាក Elianware (​ប្រទេស​ម៉ាឡេស៊ី​)​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទូរ​សព្ទ​លេខ 087 735 999 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Megadis Store​៕

































(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com