ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ ឲ្យ​ពលរដ្ឋ​២៩​គ្រួសារ រុះរើ​សំណង់​ដែល​សង់​លើ​ចំណី​អូរ និង​ចំណីផ្លូវ​
18, Jan 2020 , 3:32 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ចំនួន​២៩​គ្រួសារ រុះរើ​សំណង់​របស់ខ្លួន​ដែល​បាន​សង់​នៅ​ចំណី​អូរ និង​ចំណីផ្លូវ​សាធារណៈ ដើម្បី​រក្សា​សោភណភាព​ផ្លូវ និង​បញ្ចៀស​ទឹកជំនន់​ក្នុង​ក្រុងព្រះសីហនុ​។

 
​តាម​លិខិត​របស់​រដ្ឋបាលខេត្ត ចុះ​ថ្ងៃទី​១៧ មករា សំណង់​ទាំងនេះ ស្ថិតនៅ​ចំណុច​ក្រុម​២៨ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ ក្នុង​ក្រុង​។ 
 
​អាជ្ញាធរខេត្ត ទុក​រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ឲ្យ​ពលរដ្ឋ រុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ និង​ថា​មិន​ទទួលខុសត្រូវ​ការខូចខាត និង​បាត់បង់​សម្ភារ និង​ទ្រព្យសម្បត្តិ​ឡើយ ក្នុងករណី​មិន​ព្រម​រុះរើ​មុន​ថ្ងៃ​កំណត់​។ នេះ​បើតាម​លិខិត​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕

Tag:
 ​សំណង់​
 ​ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com