«​និន្ទា​» និង​«​និទ្រា​»​ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
«​និន្ទា​» និង​«​និទ្រា​»​ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​?
19, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​និន្ទា​» និង​«​និទ្រា​» ជា​ពាក្យ​ដែល​ប្រើ និង​សរសេរ​ខុសគ្នា​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។


 
«​និន្ទា​» ជា​សំស្ក្រឹត និង​បាលី ដែល​មានន័យថា ដំណើរ​តិះដៀល​, ការរិះគន់​, ដំណៀល​។ ឧទាហរណ៍​៖ មនុស្ស​ក្នុង​លោក មិនអាច​ជៀសផុត​អំពី​និន្ទា​ពី​នរណាម្នាក់​បានឡើយ​។ ចំណែកឯ «​និទ្រា​»​ជា​ដំណើរ​ដេក​លង់លក់​។ ឧទាហរណ៍​៖ កំពុង​និទ្រា​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com