រថយន្ត
អន្តរជាតិ
ថៃនៅតែមាន​ឧ​ស្សហកម្ម​យានយន្ត​នាំមុខគេ​នៅ​អាស៊ាន​
20, Jan 2020 , 7:19 pm        
រូបភាព
ប្រភពរូប៖ ASEAN Briefing
ប្រភពរូប៖ ASEAN Briefing
ដោយ:
​កំណើន​រោងចក្រ​ផលិត​យានយន្ត​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ផ្តល់​កាលានុវត្តភាព​ធំធេង​ដល់​ការវិនិយោគ​សម្រាប់​ការផលិត​និង​ចែកចាយ​នៃ​ផ្នែក​នៃ​យានយន្ត​។ ផលិតកម្ម​យានយន្ត បាន​ហក់​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ ជាពិសេស ក្នុងប្រទេស​ថៃ ឥណ្ឌូណេស៊ី វៀតណាម និង​ម៉ាឡេស៊ី​។ ហើយ​ក្នុងចំណោម​ប្រទេស​ទាំងនេះ ប្រទេស ថៃ​គឺជា​រោងចក្រ​ផលិត​យានយន្ត​ធំ​ដាច់​គេ​ប្រចាំ​តំបន់​អាស៊ាន​។

 
​ស្គាល់​ថា «Detroit នៃ​តំបន់​អាស៊ី​» ប្រទេស​ថៃ ត្រូវបានគេទទួលស្គាល់​ជា​យូរ​មកហើយ​ថា​ជា ប្រទេស​ផលិត​យានយន្ត​ឈានមុខ​គេ​ក្នុងចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​បានទទួល​ជោគជ័យ​ក្នុង​វិស័យ​នាំចេញ​យានយន្ត​ផងដែរ​។
 
​ប្រទេស ថៃ បាន​ផលិត​យានយន្ត ២ លាន​គ្រឿង ក្នុង​ឆ្នាំ​២០១៨ ហើយ​នាំចេញ​ច្រើនជាង​ពាក់កណ្ដាល​ទៅកាន់​ប្រទេស​ជាង ១០០​។ ជាមួយ​តួលេខ​នេះ ថៃ ជាប់​ចំណាត់ថ្នាក់​លេខ ១៣​ជា​អ្នក​នាំចេញ​ផ្នែក​យានយន្ត​ធំ​បំផុត​របស់​ពិភពលោក​។  
 
​បើតាម​សារព័ត៌មាន ASEAN Briefing  ឧស្សាហកម្ម​យានយន្ត​នេះ មាន​កំណើន ៨,៧ ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ហើយ​រថយន្ត​ជាង​១​លាន​គ្រឿង ត្រូវបាន​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​។ ថៃ មាន​គោលដៅ​ផលិត​យានយន្ត ៣,៥ លាន​គ្រឿងក្នុង​មួយឆ្នាំ ដើម្បី​ក្លាយជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​ទីផ្សារ​យានយន្ត​សាកល​។ 
 
​សូមបញ្ជាក់ថា ឧស្សាហកម្ម​យានយន្ត និង​ផ្នែក​យានយន្ត​របស់​ប្រទេស​ថៃ គ្របដណ្ដប់​ជិត ១២ ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ ហើយ​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ជាង ៥០​ម៉ឹ​ន​នាក់​។ ម្យ៉ាងវិញទៀត ប្រទេស ថៃ ទទួលបាន​វត្តមាន​ក្រុមហ៊ុន​ផលិត​យានយន្ត​ធំៗ​ឈានមុខ​ជាច្រើន​ក្នុង​ពិភពលោក រួមមាន Toyota, Isuzu, Honda, Mitsubishi, Nissan, និង BMW ជាដើម​៕

Tag:
 ថៃ​
  យានយន្ត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com