ជាតិ
អង្គការ​ពីរ​នឹងដាក់​ញ្ញត្តិ​សុំ​ឲ្យ​អាជ្ញាធរ​ពង្រឹង​វិធានការ​រឿង​គុណភាព​និង​សុវត្ថិភាព​កម្មករសំណង់​
21, Jan 2020 , 7:59 pm        
រូបភាព
សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី «រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់» នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២០។
សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី «រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់» នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា និង មជ្ឈមណ្ឌល​សម្ព័ន្ធភាព ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រា​ល់ បានប្រកាស​ព្រម​គ្នា​ថា​នឹង​ជួបប្រជុំ គ្នា​ដាក់​ពា​តិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់ នៅ​ក្រសួង​ចំនួន​ពីរ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ​ដែល VOA ទទួលបាន​នៅថ្ងៃនេះ​។​

 
​ក្រសួង​ទាំងពីរ​នោះ​គឺមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ក្រុម​អង្គការ​ទាំងពីរ​ក្រុម​គ្រោង​នឹងដាក់​ញ្ញត្តិ​ជូន​នៅ​ម៉ោង​៩​ព្រឹក ហើយនឹង ដាក់​ញ្ញត្តិ​នៅ ម៉ោង​១១​ព្រឹក នៅក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
 
​ការដាក់​ញ្ញត្តិ​នេះ​ត្រូវគេ​ដឹងថា​កើតឡើង​ក្រោយពេល​ដែលមាន​កម្មករ​សំណង់​រាប់សិប​នាក់​ត្រូវស្លាប់​និង​របួស​ដោយសារ​ការបា​ក់រ​លំអ​គារ ៦​ជាន់​នៅ​ខេត្ត​កែប ដែលមាន​មនុស្ស ស្លាប់​ចំនួន​៣៦​នាក់ និង​២៣​នាក់​រងរបួស​កាលពី​ថ្ងៃ​៣ ខែមករា និង មួយលើកទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែមិថុនា អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​កំពុងស្ថិត​ក្រោម​ការ​សាងសង់​នេះ​បាន​បាក់​រលំ និង​បាន​សង្កត់​សម្លាប់​កម្មករសំណង់​ដែល​ស្នាក់នៅ​ទីនោះ​ចំនួន​២៨​នាក់ និង​កម្មករ​រងរបួស​២៦​នាក់​។​
 
​នៅ​ចុងឆ្នាំ​២០១៩ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែងថា ក្នុង​ខេត្ត​ព្រះសីហនុ និង​បន្ទាយមានជ័យ មាន​សំណង់​ឥត​ច្បាប់​ច្រើន​ជាងសំណង់​មានច្បាប់​។ លោក​មិនបាន​បញ្ជាក់ថា​សំណង់​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​ទេ​តែ​លោក​បានប្រកាសថា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ម្ចាស់​សំណង់​ឥត​ច្បាប់​ទាំងនោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com