អត្ថបទពាណិជ្ជកម្ម
​អបអរសាទរ​! ខួប​គម្រប់​១៥​ឆ្នាំ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន (MJQE) និង មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii)
21, Jan 2020 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០០៥ រហូតមក​ទល់នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន (MJQE) និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) មាន​អាយុ​១៥​ឆ្នាំ​ហើយ​។  បង្កើតឡើង​ដោយ​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថា​និក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ  ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន (MJQE) និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii) ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ សុខភាព សហគមន៍ និង​សង្គម ព្រមទាំង​បាន​ពង្រីក​សក្ដានុពលរ​បស់​ខ្លួន យ៉ាង​ធំ​ទូលំទូលាយ​នៅ​កម្ពុជា​។
 
​បច្ចុប្បន្ន មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ដែលជា​បុត្រ​សម្ពន្ធ​ដ៏​រឹងមាំ របស់​ក្រុមហ៊ុន ម៉េង​លី  ជេ​. គួច អេ​ឌ្យូ​ខេ​សិន (MJQE) កំពុង​រីកចម្រើន និង​ល្បីល្បាញ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ព្រមទាំង​ដើរតួនាទី​យ៉ាងសំខាន់​បំផុត ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​នៅ​កម្ពុជា ដែល​ផ្ដោត​សំខាន់​ទៅលើ​គុណភាព វិន័យ និង​សេវាកម្ម​ជា​ចម្បង​។​
 
​ចាប់តាំងពី​ថ្ងៃ​បង្កើត រហូតមកទល់​សព្វថ្ងៃ​នេះ កំណើន​សិស្សានុសិស្ស​សិក្សា នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ បាន​កើន​រហូតដល់​ចំនួន​ជាង ៨,០០០​នាក់ នៅ​ដើមឆ្នាំ​២០២០​នេះ​។ រាល់​សិស្សានុសិស្ស​សិក្សា​នៅ​មជ្ឈមណ្ឌល មិន​ត្រឹម​ទទួលបាន​នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធ​ថ្មី​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​បំ​ណិ​ន​ជីវិត ការអប់រំ​តាមរយៈ​សកម្មភាព​សប្បាយៗ នៅក្នុង​ថ្នាក់ និង​កម្មវិធីសិក្សា​ផ្សេងៗ​ជាច្រើន ប្រកបទៅដោយ​គុណភាព ប្រសិទ្ធភាព ព្រមទាំង​ឈានមុខ​គេ​នៅ​កម្ពុជា​។ ជាពិសេស មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ យកចិត្តទុកដាក់ ទៅលើ​ការបង្រៀន​ដោយ​ផ្សារភ្ជាប់ ជាមួយនឹង​ការអនុវត្ត​ជាក់ស្ដែង ព្រមទាំង​ការប្រកួតប្រជែង​ចំណេះដឹង តាមរយៈ​កម្មវិធី ដូចជា​សកម្មភាព​ប្រកួត​ប្រកប​ពាក្យ​ភាសា​អង់គ្លេស ម៉េង​លី ជេ​.​គួច​, ការប្រកួត​បញ្ចេញ​សំឡេង ម៉េង​លី ជេ​.​គួច​, ការប្រកួត​ល្បឿន​សរសេរ​ពាក្យ ម៉េង​លី ជេ​. គួច​, ការប្រកួត​តស៊ូ​មតិ និង​និយាយ​ជា​សាធារណៈ ម៉េង​លី ជេ​. គួច​, ការប្រកួត​កីឡា ព្រមទាំង​មានដំណើរ​កម្សាន្ត ទាំង​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​ទៀត​។ 


 
​លើសពីនេះ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ពោរពេញ​ទៅដោយ​បុគ្គលិក សិក្សា​ជំនាញៗ គ្រូបង្រៀន​ទាំង​ជនជាតិខ្មែរ និង​បរទេស ពោរពេញ​ទៅដោយ​បទពិសោធន៍ គរុកោសល្យ សុជីវធម៌ វិជ្ជាជីវៈ និង​ជំនាញ​បង្រៀន​ច្បាស់លាស់ ស្របទៅតាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ នៅក្នុង​សតវត្ស​ទី​២១​។​
 
​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ផ្ដោត​សំខាន់​ទៅលើ​ការបណ្ដុះបណ្ដាល ភាសា​អង់គ្លេស ភាសា​ចិន និង​ភាសា​ថៃ ព្រមទាំង​ភាសា​ជាច្រើន​ទៀត​នាពេល​អនាគត​។ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ត្រូវបាន​ទទួលស្គាល់​ជា​មជ្ឈមណ្ឌល​ប្រឡង​ស្តង់ដា TOEFL iBT និង​ថ្នាក់​បណ្តុះបណ្តាល​គរុកោសល្យ​គ្រូបង្រៀន (TESOL House) ដែល​ទទួលស្គាល់​ដោយ​ចក្រភព​អង់គ្លេស​។ 
 
​សូមជម្រាបថា បច្ចុប្បន្ន  មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ មាន​៦​សាខា​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ​។ ទាំង​៦​សាខា​នោះ​រួមមាន​៖
 
​១. សាខា​ម៉ៅ​សេទុង (​ការិយាល័យ​កណ្តាល​) ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​។ ទូរ​សព្ទ​ទំនាក់ទំនងៈ ០២៣ ២២ ១២ ២២ ។​
​២. សាខា​ទួលគោក ស្ថិតនៅ​ផ្លូវ​លេខ​២៨៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក (​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​)​។ ទូរ​សព្ទ​ទំនាក់ទំនងៈ ០២៣ ៩៥ ៩៦ ៦៦​។​
​៣. សាខា​ចាក់អង្រែ ស្ថិតនៅ​អគារ​លេខ​៨២៤ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម​
 
​ខណ្ឌមានជ័យ (​ទល់មុខ​រង្វង់​មូល​ព្រះ​នរាយ​ក្រុង​តាខ្មៅ ឬ​សាខា​ខេត្តកណ្តាល​)​។  ទូរ​សព្ទ​ទំនាក់ទំនងៈ ០២៣ ៩៦ ០៣ ៣៣​។​
 
​៤. សាខា​ចោមចៅ ស្ថិតនៅ​អគារ​លេខ​២២២ ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ទូរ​សព្ទ​ទំនាក់ទំនងៈ ០២៣ ៩១ ៤៨ ៨៨​។​
​៥. សាខា​ផ្សារ​ថ្មី ស្ថិតនៅ​អគារ​លេខ​១C និង​១៣D ផ្លូវ​៥៣ កែង​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ទូរ​សព្ទ​ទំនាក់ទំនងៈ ០២៣ ៩៩ ៩០ ៣៦​។​
​៦. សាខា​ជ្រោយចង្វារ ស្ថិតនៅ​អគារ​លេខ ១៥៨JKLM ផ្លូវជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ទូរ​សព្ទ​ទំនាក់ទំនងៈ ០២៣ ៩៧ ៧២ ៧៧​។​
 
​គួររម្លឹកថា ក្រៅពី​សាខា​ខាងលើនេះ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ នឹង​បន្ត​ពង្រីក​សក្ដានុពល​របស់​ខ្លួន នៅ​ទូទាំង​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ និង​២៥​ខេត្ត​ក្រុង​ទូទាំងប្រទេស​។ នេះ​បើតាម​គណៈ​គ្រប់គ្រង​នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ​៕




 
(​អត្ថបទ​ពានិជ្ជកម្ម​) 

Tag:
 Aii
© រក្សាសិទ្ធិដោយ thmeythmey.com