តារាល្បីៗ
អន្តរជាតិ
Eminem ច្រៀង​រ៉េ​ប​លឿន​ជាងគេ​លើ​លោក​៖ ២២៩​ពាក្យ​ក្នុង​រយៈពេល​៣០​វិនាទី​
22, Jan 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកចម្រៀង​រ៉េ​ប Eminem បាន​បំបែក​កំណត់ត្រា​ផ្ទាល់ខ្លួន​មួយទៀត ជាមួយ​បទ​ចម្រៀង «Godzilla» ក្នុង​អាល់​ប៊ុ​ម «Music to Bet Murdered By» ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមករា​។ ក្នុង​បទ​ចម្រៀង​នោះ តារា​រ៉េ​ប​អាមេរិក Eminem បាន​ច្រៀង​យ៉ាង​លឿន​បំផុត ជាមួយនឹង​២២៩​ពាក្យ​ក្នុង​រយៈពេល​ត្រឹមតែ​៣០​វិនាទី​ប៉ុណ្ណោះ​។​

 
​បកស្រាយ​ជាមួយ Juice WRLD ដែល​ទើបតែ​ទទួលមរណភាព​ក្នុង​អាយុ​២១​ឆ្នាំ កាលពី​ចុងខែ​ធ្នូ​កន្លងមក​នោះ តារាចម្រៀង​អាមេរិក Eminem បាន​បញ្ចេញ​សំនៀង​ដល់​ទៅ​៣៣៩​ព្យាង្គ ពោលគឺ​១១,៣​ព្យាង្គ ក្នុង​១​វិនាទី​ផងដែរ​។​

 
 
Eminem ខ្លួនឯង ក៏​ជា​ម្ចាស់​កំណត់ត្រា​តារា​រ៉េ​ប​ច្រៀង​លឿន​ជាងគេ​ផងដែរ ដោយ​កាលពី​ឆ្នាំ​២០១៣ គេ​ច្រៀង​បាន​៩,៦​ព្យាង្គ ក្នុង​១​វិនាទី​លើ​បទ «Rap God» និង​១០,៣​ព្យាង្គ​ក្នុង​១​វិនាទី លើ​បទ «Majesty» ជាមួយ Nicki Minaj កាលពី​ឆ្នាំ​២០១៨​។​
 
​ក្នុង​វ័យ​៤៧​ឆ្នាំ Eminen នៅតែ​ឈរ​មុខ​គេ​ក្នុង​ឧ​ស្សហកម្ម​តន្ត្រី​ចម្រៀង​រ៉េ​ប ហើយ​កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា គេ​មិនមាន​បញ្ហា​បច្ចេកទេស​សំឡេង​នោះឡើយ​៕

Tag:
 Eminem
© រក្សាសិទ្ធិដោយ thmeythmey.com