កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Tranmere ក្រុមនៃលីគទី៣អង់គ្លេសទម្លាក់ Watford ឡើងទៅជួប Man Utd
× Tranmere Rovers ក្រុមមកពីលីគកីឡាបាល់ទាត់លំដាប់ទី៣ អង់គ្លេស (League One) បានទម្លាក់ Watford ក្រុមនៅ Premier League ដោយលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៣ នៅរាត្រីថ្ងៃទី២៣ ខែមករា។ ជ័យជម្នះបានរុញ Tranmere បន្តទៅជួបម្ចាស់ជើងឯក១២សម័យ Manchester United។
ជ័យជម្នះរបស់ក្រុម Tranmere កើតឡើងដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Emmanuel Monthe នៅនាទី៣៦ និង Connor Jennings នាទី១០៤ នៃម៉ោងបន្ថែម។ ១គ្រាប់របស់ Watford ធ្វើបានដោយកីឡាករ Kaylen Hinds នៅនាទី៦៨។ Watford ដែលធ្លាក់ក្រោមថ្វីជើងក្រុមនៅលំដាប់ទី៣នេះ ជាក្រុមរងជើងឯកឆ្នាំចាស់ឆ្នា ២០១៩។
Tranmere នឹងបើកទ្វារកីឡដ្ឋាន Prenton Park ដើម្បីទទួលស្វាគមន៍ Man Utd នៅយប់ថ្ងៃទី២៦ ខែមករា វេលាម៉ោង ១០:០០នាទី [ម៉ោងនៅកម្ពុជា] ខណៈ ម្ចាស់ការពារតំណែងជើងឯក Manchester City ត្រូវតតាំងជាមួយ Fulham ក្រុមនៃលីគទី២អង់គ្លេស Championship នៅវេលាម៉ោង ៨:០០នាទី។
ក្រៅពីនេះ មាន១៤គូផ្សេងទៀត នឹងត្រូវប្រជែងគ្នាទៅវគ្គបន្ត នៃក្របខណ្ឌ FA Cup ឆ្នាំ២០២០នេះ៕
Tag:
FA Cup
Tranmere Rovers
© រក្សាសិទ្ធិដោយ thmeythmey.com