ពីនេះ ពីនោះ
តើ​ពាក្យ​ចិន​«​តេ​ក​អៀ​»(送给)​មានន័យ​ដូចម្តេច​? តើ​អ្នក​នៅ​លីវ​អាច​ជូន​«​តេ​ក​អៀ​» បាន​ឬទេ​?
25, Jan 2020 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោ​កមានអ្វី តេ​ក​អៀ ឲ្យ​ខ្ញុំ​នៅ​ឆ្នាំនេះ​ឬទេ​?​។ នេះ គឺជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​, ខ្មែរ​កាត់​ចិន​, ចិន​សុទ្ធ​ប្រើប្រាស់​នា​រដូវចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​២០២០​នេះ​។​


 
​តាមពិត ពាក្យ «​តេ​ក​អៀ​»​គឺជា​ភាសា​ចិន ទាជីវ រីឯ​ភាសា​ចិន កុក​ងឺ វិញ គឺ សុង​កី​។ តេ​ក​អៀ និង​សុង​កី មានន័យថា ការ​ជូនពរ​, ការជូន​របស់​អ្វីមួយ ឬ​លុយកាក់​ទៅ​ឲ្យ​អ្នក​ដែលមាន​ឋានៈ​តូច​ជាង ក្រីក្រ​ជាង អាយុ​តិចជាង​។ ឧទាហរណ៍ ថៅកែ ជូន​កាដូ​ឲ្យ​ទៅ​កូនចៅ​។ តែ​ក្រោយមក គេ​មិន​កំណត់​ដូច្នេះ​ទេ ពោល គឺ​អ្នកតូចតាច កូនចៅ ក៏មាន​សិទ្ធិ​ផ្តល់ តេ​ក​អៀ ជូន​ឲ្យ​អ្នកមាន​ឋានៈ​ដែរ​។​
 
​តាម​ទំនៀមទម្លាប់​ចិន អ្នក​នៅ​ក​ម្លោះ​ក្រមុំ មិនអាច​ផ្តល់ តេ​ក​អៀ ឲ្យ​គេ​បានឡើយ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com