កីឡាអន្តរជាតិ
អន្តរជាតិ
អស្ចារ្យ​! ពីរ​គូ​ដណ្ដើម​ខ្សែក្រវាត់​នៅ ONE: KING OF THE JUNGLE
25, Jan 2020 , 9:39 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​ជា​ជំនួប​ដ៏​ពិសេស​! ម្ចាស់​ខ្សែក្រវាត់​ពីររូប ឡើងមក​ការពារ​ខ្សែក្រវាត់ កម្រិត​ពិភពលោក​របស់ខ្លួន ONE Championship ដែល​រៀបចំ​នៅ​សិង្ហ​បុរី​។ នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែកុម្ភៈ ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភពលោក នឹង​រៀបចំ​ការប្រកួត​នៅ​សង្វៀន Singapore Indoor Stadium ដែល​ដាក់ឈ្មោះថា ONE: KING OF THE JUNGLE​។


 
​ក្នុង​កម្រិត​គូ​ឯក ម្ចាស់​ខ្សែក្រវាត់​ពីរ​របស់​ស្ថាប័ន ONE កីឡាការិនី Stamp Fairtex នឹង​ឡើងមក​ការពារ​ខ្សែក្រវាត់ ONE Atomweight Kickboxing World Title របស់ខ្លួន ទល់នឹង​សត្រូវ​ចាស់ Janet “JT” Todd  ក្នុងជំនួប​សងសឹក ដែល​ធ្លាប់​ជួបគ្នា​កាលពី​មួយឆ្នាំ​កន្លងទៅ​។ 
 
​ជាមួយគ្នា​នោះ វីរបុរសរ​របស់​ថៃ Sam-A Gaiyanghadao ដែលជា​ម្ចាស់​ខ្សែក្រវាត់  ONE Strawweight Kickboxing World Champion នឹង​ប៉ះ Rocky Ogden ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Strawweight Muay Thai World Title មួយទៀត​ក្នុងនាម​ជា​គូ​ឯក​រង​។ នេះ​ជា​ខ្សែក្រវាត់​ថ្មី​ត្រូវដាក់​ឲ្យ​ប្រកួត​ដណ្ដើម​លើកដំបូង​។ បើសិនជា​ឈ្នះ នោះ Sam-A នឹង​ក្លាយជា​អ្នក​កាន់​ខ្សែក្រវាត់​ពីរ ជា​ប្រវត្តិសាស្ត្រ​។ 

  
 
​បន្ទាប់ពី​បង្ហាញខ្លួន​នៅ​សង្វៀន The Home Of Martial Arts តាំងពី​ឆ្នាំ ២០១៦ មក ជើង​ខ្លាំង Stamp មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​។ ស៊ុប​ពើ​ស្ដារ​របស់​ថៃ បាន​ឆក់យក​ខ្សែក្រវាត់ ONE Atomweight Kickboxing World Championship ពី​កីឡាការិនី Chuang Kai Ting ឬ «Killer Bee» ក្នុងការ​បង្ហាញខ្លួន​ដំបូង នៅ​ខែតុលា ឆ្នាំ​២០១៨​។  បន្ទាប់មក Stamp បាន​ផ្ដួល​Todd ដើម្បី​កាន់​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ពេល​គេ​ដាក់​ឲ្យ​ដណ្ដើម​លើកដំបូង និង​ក្លាយជា​កីឡាការិនី​ក្នុង​ប្រវត្តិសាស្ត្រ របស់ ONE ដែល​គ្រង​ខ្សែក្រវាត់​ពីរ​។  ក្រោយពី​ការការពារ​ខ្សែក្រវាត់​បានសម្រេច​ម្ដង កីឡាការិនី​សញ្ជាតិ​ថៃ បាន​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​វិញ​ម្ដង និង​ឈ្នះ ៣​លើក​ជាប់​គ្នា​។ តែ​កីឡាការិនី​មកពី Pattaya បាន​ត្រលប់មក​ការពារ​ខ្សែក្រវាត់ Kickboxing វិញ​ម្ដង​។ 
 
​មុនពេល​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់ Todd បានបង្ហាញ​លទ្ធផល​យ៉ាង​ល្អ​ដោយ​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE​។ ប្រកួត​ទី​១ Todd ផ្ដួល​កីឡាការិនី​ចិន  Wang Chin Long ឲ្យ​សន្លប់ កាល​ខែឧសភា មុនពេល​ឈ្នះ​កីឡាការិនី​ចិន​ដូចគ្នា Chuang ដោយ​ពិន្ទុ​កាល​ខែកក្កដា​។ 
 
​កាល​ខែតុលា «JT» ក៏មាន​ទំនុកចិត្ត​ក្នុងការ​ប្រកួត​មួយ​ថៃ ដោយ​យកឈ្នះ Ekaterina “Barbie” Vandaryeva ពេល​ប្រើ​ក្បាច់​ទាត់​ចំក្បាល​ឲ្យ​សន្លប់ ចុះចាញ់​ត្រឹម​ទឹក​ទី​២​។  ឥឡូវនេះ JT ត្រូវ​ជួប Stamp ជាថ្មី ប៉ុន្តែ​ពេលនេះ​គឺ​ដណ្ដើម​ខ្សែក្រវាត់ kickboxing វិញ​ម្ដង​។ 
 
​រឿង​មួយទៀត ក្នុង​គូ​ឯក​រង​ក៏​មិន​ណ​យ​ដែរ កីឡាករ​ខ្មែរសុរិន្ទ Sam-A Gaiyanghadao ដែល​កំពុងកាន់​ខ្សែក្រវាត់ ONE Strawweight Kickboxing World Champion នាំយក​ខ្សែក្រវាត់​មួយទៀត​ក្នុង​ទម្ងន់​ដូចគ្នា​។ វីរបុរស​វ័យ ៣៦ ឆ្នាំ​រូបនេះ ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Title  ពេល​ប្រកួត​ជាមួយ Sergio “Samurai” Wielzen នា​ខែឧសភា ឆ្នាំ ២០១៨​។ ប៉ុន្តែ មួយឆ្នាំ​បន្ទាប់​ក៏​របូត​ទៅវិញ​។ យ៉ាងណាក្ដី កីឡាករ​ជើងចាស់​របស់​ថៃ បាន​រំកិល​មក​ប្រកួត​ទម្ងន់ Strawweight វិញ​។  Sam-A ឈ្នះ​ពិន្ទុ Wang Junguang ឬ “Golden Boy” ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Strawweight Kickboxing World Championship កាល​ខែធ្នូ ពេល​ដាក់​ឲ្យ​ដំណើរការ​លើកដំបូង​។ ពេលនេះ Sam-A ត្រូវ​ឡើងមក​ប៉ះ Ogden ដើម្បី​យក​តំណែង​កាន់​ខ្សែក្រវាត់​ថ្មី​។ 


 
Ogden ជា​កីឡាករ​ជំនាញ​មួយ​ថៃ ព្រោះ​រូបគេ​ហ្វឹកហាត់​នៅ​ក្លិប Boonchu Gym ក្នុង​ក្រុង Queensland ប្រទេស​អូស្ត្រាលី ក្រោម​ការ​បង្វឹក​របស់​វីរបុរស John Wayne Parr​។ Ogden ជា​ម្ចាស់​ខ្សែក្រវាត់ WPMF Bantamweight World Champion ដែល​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ប្រកួត​នៅ​បាងកក​។ ឥឡូវនេះ Ogden មាន​កំណត់ត្រា​មិនធម្មតា ពោល​ឈ្នះ ៣៦ ដង ចាញ់ ៥ ដង និង ស្មើ ១ ដង មុនពេល​ប្រឡូក​នៅ​សង្វៀន​ពិភពលោក ONE​។ 
 
​ក្រៅពីនេះ តារា​គុន​ចម្រុះ​កំពូល Yoshihiro “Sexy Yama” Akiyama, Amir Khan, Mei “V.V.” Yamaguchi, និង  Ritu “The Indian Tigress” Phogat ក៏​ឡើង​ប្រកួត​ក្នុង​កម្មវិធី​នោះដែរ​។ 
​នេះ​ជា​គូប្រកួត​នៅ​កម្មវិធី ONE: KING OF THE JUNGLE
 
•​ ​Stamp Fairtex  vs. Janet Todd (ONE Atomweight Kickboxing World Title)
•​ ​Sam-A Gaiyanghadao vs. Rocky Ogden (ONE Strawweight Muay Thai World Title)
•​ ​Amir Khan vs. Kimihiro Eto (mixed martial arts – lightweight)
•​ ​Yoshihiro Akiyama vs. Sherif Mohamed (mixed martial arts – welterweight)
•​ ​Mei Yamaguchi vs. Meng Bo (mixed martial arts – women’s atomweight)
•​ ​Troy Worthen vs. Mark Fairtex Abelardo (mixed martial arts – bantamweight)
•​ ​Honorio Banario vs. Shannon Wiratchai (mixed martial arts – featherweight)
•​ ​Tiffany Teo vs. Ayaka Miura (mixed martial arts – women’s strawweight)
•​ ​Ritu Phogat vs. Wu Chiao Chen (mixed martial arts – women’s atomweight)
•​ ​Hiroki Akimoto vs. Azwan Che Wil (ONE Super Series kickboxing – bantamweight)
•​ ​Adrian Mattheis vs. Hexigetu (mixed martial arts – strawweight)
•​ ​Radeem Rahman vs. Jeff Chan (mixed martial arts – bantamweight)
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុង​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com