កីឡាអន្តរជាតិ
អន្តរជាតិ
Barca ចំណាយ​ប្រាក់​ឈ្នួល​លើ​កីឡាករ​ខ្ពស់បំផុត​នៅ​អឺរ៉ុប ខណៈ Man Utd ឈរ​លេខ​៤
26, Jan 2020 , 8:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​បង្ហាញថា Barcelona ជា​ក្លិប​ដែល​បាន​ចំណាយ​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ក្នុងចំណោម​ក្លិប​នៅ​តំបន់​អឺរ៉ុប​ក្នុង​ចំនួន​ទឹកប្រាក់​៤៥៣​លាន​ផោន (៥៨៧​លាន​ដុល្លារ​អាមេរិក​)​។ Real Madird នៅ​លេខ​រៀង​ទី​២ តាម​ពីក្រោយ​ដោយ Paris Saint-Germain​។ Manchester United ឈរ​លេខ​៤ តែ​ជា​ក្លិប​ចំណាយ​លើ​ប្រាក់ខែ​កីឡាករ​ខ្ពស់បំផុត​នៅ Premier League​។​


 
UEFA បានបង្ហាញ​អំពី​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ប្រចាំឆ្នាំ​របស់​ក្លិប​ទាំង ១០ នៅ​អឺរ៉ុប ដោយ​ក្នុងនោះ Bayern Munich, Manchester United, Paris Saint-Germain និង Real Madrid ស្ថិតក្នុង​ចំណាត់ថ្នាក់ Top5​។ ដោយឡែក ក្នុងចំណោម​១០​ក្រុម​នេះ មាន​ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស Premier League ដល់​ទៅ​ចំនួន ៥ ឯណោះ ដែល​រួមមាន Manchester United, Manchester City, Liverpool, Chelsea និង​Arsenal​។​
 
​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ Barca បាន​នាំ​មុខមុន​គូប្រជែង​ដ៏​ខ្លាំងក្លា​ក្នុង​ក្របខណ្ឌ La Liga ដូចគ្នា គឺ Real Madrid ដែល​ចំណាយ​ប្រាក់​ឈ្នួល​ដល់​កីឡាករ​អស់​ចំនួន ៤៧៨ លាន​ដុល្លារ​។​
 
​ខាងក្រោម​នេះ ជា​បញ្ជី​ប្រាក់​ឈ្នួល​សម្រាប់​ក្រុម​ទាំង​១០​បាន​ចំណាយ​នៅ​ឆ្នាំ ២០១៩៖
 
១- Barcelona ចំណាយ​អស់ ៥៨៧ លាន​ដុល្លារ​អាមេរិក​


 
២- Real Madrid ចំណាយ​អស់ ៤៧៨ លាន​ដុល្លារ​អាមេរិក​


 
៣- Paris Saint-Germain ចំណាយ​អស់ ៣៧៥ លាន​ដុល្លារ​អាមេរិក​


 
៤- Manchester United ចំណាយ​អស់ ៣៧១ លាន​ដុល្លារ​អាមេរិក​


 
៥- Bayern Munich ចំណាយ​អស់ ៣៥០ លាន​ដុល្លារ​អាមេរិក​


 
៦- , Manchester City ចំណាយ​អស់ ៣៤៦ លាន​ដុល្លារ​អាមេរិក​


 
៧- Liverpool ចំណាយ​អស់ ៣៣០ លាន​ដុល្លារ​អាមេរិក​


 
៨- Chelsea ចំណាយ​អស់ ៣០៦ លាន​ដុល្លារ​អាមេរិក​


 
៩- Arsenal ចំណាយ​អស់ ៣០០ លាន​ដុល្លារ​អាមេរិក​


 
១០- Juventus ចំណាយ​អស់ ២៩០ លាន​ដុល្លារ​អាមេរិក​



Tag:
 ប្រាក់​ឈ្នួល​ខ្ពស់បំផុត​
  UEFA
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com