សុខភាព
អន្តរជាតិ
អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​នៅ​ចិន​ឡើងដល់​៨០​នាក់
27, Jan 2020 , 7:23 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណាវី​រុស​) ឡើងដល់​៨០​នាក់​ហើយ​នៅក្នុង​ប្រទេស​ចិន​ទាំងមូល​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍ CCTV News របស់​ចិន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា នេះ អ្នក​ឆ្លង​ជំងឺ​មាន​ជិត​២៨០០​នាក់ ដោយ​លើសលុប​បំផុត​នៅ​ប្រទេស​ចិន​។​



​ក្រៅពី​ចិន តំបន់​ផ្សេងទៀត​របស់​ចិន ដូចជា​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ក៏​កើនឡើង​ករណី​កើត​កូ​រ៉ូ​ណា​វីរុស​បន្តបន្ទាប់​ផងដែរ​។ សហរដ្ឋអាមេរិក ឡើងដល់​៥​ករណី​ហើយ​។ រីឯ​ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​ថ្មី​នេះ រួមមាន ថៃ អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី បារាំង កូរ៉េខាងត្បូង វៀតណាម កាណាដា និង​ណេ​ប៉ាល់​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com