អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu និង​គូប្រជែង​គឺ​លោក Benny Gantz ជួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​
28, Jan 2020 , 7:59 pm        
រូបភាព
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​ការិយាល័យ Oval ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​ការិយាល័យ Oval ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
​ការបោះឆ្នោត​នៅ​អ៊ីស្រាអែល​នៅសល់តែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ហើយ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu និង​គូប្រជែង​គឺ​លោក Benny Gantz កំពុង​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

 
​នៅលើ​តុ​ចរចា​គឺជា​អ្វីដែល​គេ​ហៅថា «​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​» ដែល​ត្រូវបាន​គេ​រាយការណ៍​ថា នឹង​សម្រេច​ឱ្យ​អ៊ីស្រាអែល​គ្រប់គ្រង West Bank មួយផ្នែក​ដ៏​ធំ​។ អ្នកខ្លះ​នៅ​អ៊ីស្រាអែល​និយាយថា លោក ត្រាំ កំពុង​ព្យាយាម​ប្រើ​ឥទ្ធិពល​លើ​ការបោះឆ្នោត​។​
 
​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានធ្វើការ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​ស្ទើរតែ​ពេញ​អាណត្តិ​កាន់តំណែង​របស់លោក​។  ប៉ុន្តែ​ទើបតែ​ពេលនេះ​គឺ​មុន​ការបោះឆ្នោត​ជុំ​ទី​៣​នៅ​អ៊ីស្រាអែល​នៅ​ថ្ងៃទី​២ ខែមីនា​នេះ ទើប​លោក​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ផែនការ​នេះ​។​
 
​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាន​និយាយថា ផែនការ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ៊ីស្រាអែល​។​
 
​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​និយាយ​ផងដែរ​ថា លោក​ចាក​ចេញមក​ទីក្រុង​វ៉ាស៊ីនតោន​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ ហើយ​លោក​សង្ឃឹមថា លោក និង​លោក​ប្រធានាធិបតី ត្រាំ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​។ 
 
​គូប្រជែង​របស់លោក Netanyahu គឺ​លោក Benny Gantz បានរៀបចំ​ការប្រជុំ​ឯកជន​ជាមួយ​លោក ត្រាំ ដោយ​សង្ឃឹមថា លោក​អាច​បង្ហាញថា លោក​ជា​គូប្រជែង​ដ៏​សំខាន់​មួយ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​ការចាប់អារម្មណ៍​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ឥឡូវនេះ​បាន​ប្តូរ​ពី​ការចោទប្រកាន់​អំពើពុករលួយ​របស់លោក Netanyahu មក​និយាយ​អំពី​នយោបាយ​និង​ការទូត​។​
 
​ព័ត៌មាន​លម្អិត​អំពី​ផែនការ​នេះ​មិន​ត្រូវបាន​ផ្សព្វផ្សាយ​នោះទេ ប៉ុន្តែ​របាយការណ៍​សារព័ត៌មាន​អ៊ីស្រាអែល​បាន​និយាយថា ផែនការ​នេះ​ផ្តល់ឱ្យ​អ៊ីស្រាអែល​កាន់កាប់​តំបន់ West Bank មួយផ្នែកធំ​រួមទាំង​ជ្រលង​ភ្នំ Jordan Valley ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំប្រទល់​រវាង​តំបន់ West Bank​និង​ហ្ស៊​កដា​នី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com