សុខភាព
អន្តរជាតិ
កូ​រ៉ូណា​វីរុស​៖ អ្នកជំងឺ​ឡើងដល់​ជាង​៦០០០​ករណី ខណៈ​អ្នកស្លាប់​ឡើង​១៣២​នាក់​
29, Jan 2020 , 8:58 am        
រូបភាព
អ្នក​ដំណើរនៅ​អាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក។ រូបថត ប៉ាន់ បូនី
អ្នក​ដំណើរនៅ​អាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក។ រូបថត ប៉ាន់ បូនី
ដោយ: រួបរួម


​ការរកឃើញ​វិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឡើងដល់​ជាង​៦០០០​ករណី ដែល​ក្នុងនោះ មាន​៥៧​ករណី ស្ថិតនៅ​ក្រៅប្រទេស​ចិន​។ តាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ចិន CGTN គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៩ ខែមករា នេះ នៅ​ប្រទេស​ចិន​ទាំងមូល ដោយ​បញ្ចូល​ទាំង​តៃវ៉ាន់ ម៉ា​កាវ និង​ហុងកុង មាន​អ្នក​កើត​ជំងឺ​៥៩៧៤​នាក់ ក្នុងនោះ​១៣២​នាក់​ស្លាប់ ដោយ​ភាគច្រើន​នៅ​ក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​មេរោគ​៕
 

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com