ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យសម្រាប់កម្មវិធី BREDfast Talk មុនៗ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចាប់ផ្តើមដំណើរការកម្មវិធី BREDfast Talk របស់ខ្លួន ជាលើកទីបី នៅសណ្ឋាគារ Palace Gate នៅទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ ទី២៨ ខែមករាកន្លងមក។
ប្រធានបទនៃកម្មវិធីទទួលទានអាហារពេលព្រឹកបណ្តើរពិភាក្សាបណ្តើរលើកនេះ គឺ “ស្វែងយល់ពីរបៀបចិញ្ចឹមបីបាច់កូនរបស់អ្នក និងវិធីធ្វើជាឪពុកម្តាយវិជ្ជមាន”។ ការធ្វើជាឪពុក/ម្តាយផង និងម្ចាស់អាជីវកម្មផងអាចមានការពិបាក ហើយធនាគារ ប្រេដ ប៊ែង ខេមបូឌា តាមរយៈកម្មវិធីគំនិតផ្តួចផ្តើម SHINE មានបំណងផ្តល់ជូនម្ចាស់អាជីវកម្មជាស្ត្រីកម្ពុជា នូវការគាំទ្រដែលពួកគាត់ត្រូវការនៅក្នុងការកសាងអាជីវកម្មដែលរឹងមាំ និងគ្រួសារដែលមានសុខភាពល្អ។
កម្មវិធីនេះត្រូវបានដឹកនាំដោយលោកស្រី ជា សំណាង ដែលជាអ្នកចិត្តសាស្ត្រ និងបុគ្គលិកសង្គមកិច្ចដែលមានជំនាញខ្ពស់ និងផ្តោតជាចម្បងទៅលើសារៈសំខាន់នៃការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន និងរបៀបវាយតម្លៃអំពីតម្រូវការរបស់ខ្លួនអ្នកផ្ទាល់ និងកូនរបស់អ្នក។
កម្មវិធីនេះបានដំណើរការទៅយ៉ាងរលូន ហើយស្ត្រីអាចកំណត់ពីរបៀបចិញ្ចឹមបីបាច់កូនរបស់ខ្លួន និងស្វែងយល់អំពីវិធីពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយកូនៗ។ ជាមួយនឹងវិធីសាស្ត្រ និងបច្ចេកទេសថ្មីៗ ស្ត្រីមានទំនុកចិត្តទៅលើវិធីចិញ្ចឹមបីបាច់កូននៅក្នុងជីវិតដ៏មមាញឹករបស់ពួកគេ។
កម្មវិធីដ៏សកម្មនេះមានការចូលរួមពីម្ចាស់អាជីវកម្មជាស្ត្រីកម្ពុជាចំនួន ១៥ នាក់ ដែលមានសេចក្តីរីករាយជាខ្លាំងដែលមានឱកាសធ្វើការចែករំលែក និងធ្វើការប្រៀបធៀបបទពិសោធន៍របស់ខ្លួននៅក្នុងបរិយាកាសស្និទ្ធស្នាលដែលមានតែស្ត្រីប៉ុណ្ណោះ រួមជាមួយនឹងការពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេផងដែរ។ វាជាការទទួលទានអាហារពេលព្រឹកដែលភ្ជាប់ជាមួយនូវគោលបំណងច្បាស់លាស់ ហើយអ្នកចូលរួមបានបង្ហាញអារម្មណ៍យល់ឃើញថា កម្មវិធីនេះគឺពិតជាស័ក្តិសមនឹងចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួម។
កម្មវិធី BREDfast Talk គឺជាសសរស្តម្ភមួយនៃកម្មវិធីគំនិតផ្តួចផ្តើម SHINE ដែលទើបត្រូវបានបង្កើតឡើងថ្មីៗនេះដោយធនាគារ ប្រេដ ប៊ែង ខេមបូឌា និងមានបំណងផ្តល់ជូនម្ចាស់អាជីវកម្មទាំងឡាយ មិនថាបុរស ឬក៏ស្ត្រី នូវការគាំទ្រដែលពួកគេត្រូវការដើម្បីកសាងអាជីវកម្មឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការបណ្តុះបណ្តាល និងកម្មវិធីនានាដែលមានប្រធានបទផ្តោតទៅលើបញ្ហាទូទៅដែលម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាបានឆ្លងកាត់។
សូមរង់ចាំតាមដានព័ត៌មានបន្ថែមអំពីកម្មវិធីថ្មីៗរបស់ធនាគារ ប្រេដ ប៊ែង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅលើទំព័រហ្វេសប៊ុក Grow Your Business។
សហគ្រិនដែលមានចំណាប់អារម្មណ៍ចូលរួមនៅក្នុងកម្មវិធី BREDfast Talk លើកក្រោយ ឬដែលត្រូវការព័ត៌មានបន្ថែមអំពីកម្មវិធីគំនិតផ្តួចផ្តើម SHINE សូមមេត្តាទាក់ទងមកធនាគារ ប្រេដ ប៊ែង តាមរយៈមធ្យោបាយដូចខាងក្រោម៖
• ទូរសព្ទ៖ ០៩៥ ៩៩៩ ២២០
(អត្ថបទពាណិជ្ជកម្ម)