អត្ថបទពាណិជ្ជកម្ម
តើ​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ឱ្យបាន​ត្រឹមត្រូវ​?
31, Jan 2020 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
សហគ្រាស​ខ្នាតតូច​និ ង​មធ្យម​បាន​រីកលូតលាស់​យ៉ាងខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារតែ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ខ្ពស់​គួរឱ្យកត់សំគាល់​ក្នុង​រង្វង់​៧%​ក្នុង​មួយឆ្នាំ​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល បានដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រា​កៀរគរ​ចំណូល​ពន្ធ​ដែល​តម្រូវឱ្យ​សហគ្រាស​ទាំងអស់​ត្រូវ​អនុលោម​តាមច្បាប់​ពន្ធ​ពិសេស​ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​។
 
​ថ្ងៃនេះ លោក សាន្ត ចន្ទ​កុម្ភៈ​ដែលជា​គណនេយ្យករ​ជំនាញ​សូម​ចែករំលែក​នូវ​ព័ត៌មាន​ជំនួយ​ខ្លះៗ​ទាក់ទង​និង​ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​។​
 
​សំណួរ​ទី​១៖ ប្រសិនជា​សហគ្រាស​ខ្ញុំ​ចុះបញ្ជី​នៅ​ចុងឆ្នាំ​២០១៩ តែ​មិនទាន់បាន​វិ​ញ្ញា​ប័ន​ប័ត្រ​អាករ​លើ​តម្លៃបន្ថែម​តើ​សហគ្រាស​ខ្ញុំ​ត្រូវ​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដែរឬទេ​?
 
​ចម្លើយ​៖ ប្រសិន​ជាស​គ្រាស​អស់លោកអ្នក​មិនទាន់​ទទួលបាន​វិ​ញ្ញា​ប័ន​ប័ត្រ​អាករ​លើ​តម្លៃបន្ថែម​ទេ​សហគ្រាស​លោ​ក​អ្នក​មិន​តម្រូវឱ្យ​រៀបចំ​ប្រកាស​ពន្ធ​ប្រចាំឆ្នាំ​ទេ​។ លោកអ្នក​ត្រូវ​រង់ចាំ​ការកោះហៅ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​ទទួលបាន​លិខិត​ជូនដំណឹង​អំពី​ការប្រកាស​ពន្ធ​ប្រចាំខែ​។ ឧទាហរណ៍​ថា​លោកអ្នក​ចុះបញ្ជី​ពន្ធដារ​នៅ​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃ​១៥​ខែមករា​ឆ្នាំ​២០២០​ទើប​ទទួលបាន​ប៉ាតង់​និង​វិ​ញ្ញា​ប័ន​ប័ត្រ​អាករ​លើ​តម្លៃបន្ថែម​។ ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​នឹងត្រូវ​ធ្វើ​សម្រាប់​ឆ្នាំ​២០២០​។ សូម​បញ្ចា​ក់ថា​គ្រប់​សហគ្រាស​ទាំងអស់​ត្រូវ​ធ្វើការ​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ទោះបី​សហគ្រាស​នោះ​ខាត​ឬ​គ្មាន​ចំណូល​ក៏ដោយ​។​


 
​សំណួរ​ទី​២៖ តើ​ទម្រង់​មួយណា​ដែល​ខ្ញុំ​ត្រូវ​ប្រើ​ដើម្បី​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​?
 
​ចម្លើយ​៖ លោកអ្នក​ត្រូវ​ប្រើ​ទម្រង់ ព​ប​ច ០១/Form TOI 01​។ ទម្រង់​នេះ​អាចមាន​ការផ្លាស់ប្តូរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ លោកអ្នក​ត្រូវ​ប្រាកដថា​លោកអ្នក​ប្រើ​ទម្រង់​បន្ទាន់​សម័យ​ចុងក្រោយ​បំផុត​។​
 
​សំណួរ​ទី​៣៖​សហគ្រាស​ខ្ញុំ​បានប្រកាស​ពន្ធ​ត្រឹម​ត្រូវតែ​មិនបាន​តម្លើង​របាយការណ៍​ហិរញ្ញវត្ថុ​ទេ​។ តើ​ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ខ្ញុំ​មាន​ហានិភ័យ​ដែរឬទេ​?
 
​ចម្លើយ​៖ ជា​ផ្លូវច្បាប់​លោកអ្នក​មិន​ត្រឹមតែ​ប្រកាស​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​ទេ​។ លោកអ្នក​ត្រូវ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ជាប្រចាំ​។ វា​កើតឡើង​ជាទូទៅ​សម្រាប់​អ្នករកស៊ី​នៅ​កម្ពុជា​។ លោកអ្នក​ត្រូវ​តម្លើង​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យបាន​ត្រឹមត្រូវ​សិន​ដោយ​ពិនិត្យ​លើ​ប្រាក់ចំណូល ចំណាយ សាច់ប្រាក់ សន្និធិ សំ​វិធាន​ធុន​ជាដើម មុន​អាច​បិទ​បញ្ជី​និង​ធ្វើការ​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ឱ្យបាន​ត្រឹមត្រូវ​។ សូម​បញ្ចាក់​ប​ញ្ចី​គណនេយ្យ​ដែល​ត្រឹមត្រូវ​គឺមាន​តែមួយ​ទេ​។​
 
​សំណួរ​ទី​៤៖​ក្នុងនាម​ជា​ម្ចាស់​សហគ្រាស​ខ្ញុំ​ធ្លាប់​រៀន​គណនេយ្យ​ដែរ​តែ​មិនមាន​ជំនាញ​គណនេយ្យ​។ តើ​ខ្ញុំ​គួរ​ឆែក​មើល​ចំនុចរសើប​ណាខ្លះ​ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ​បង្កើត​កំហុស​អ​ចេតនា​ដោយ​គណនេយ្យករ​ឬ​ភ្នាក់ងារ​?
 
​ចម្លើយ​៖ រឿង​ងាយៗ​ដែល​ម្ចាស់​សហគ្រាស​អាច​ផ្ទៀងផ្ទាត់​បាន​ដោយ​មិនត្រូវ​ការជំនាញ​ស៊ីជម្រៅ​មានដូចជា​៖
 
១ ពិនិត្យ​ចំណូល​ចំណាយ​ប្រចាំឆ្នាំ​ថា​ត្រឹមត្រូវ​ឬ​អត់​។​
២ ពិនិត្យ​សមតុល្យ​សាច់ប្រាក់​ថា​ត្រឹមត្រូវ​ដូច​ក្នុង​គណនី​ធនាគារ​ឬ​សាច់ប្រាក់​ក្នុង​ដៃ​ឬ​អត់​។​
៣ ពិនិត្យ​សន្និធិ​ចុង​គ្រា​ថា​ដូច​អ្វីដែល​ពួកគាត់​ធ្វើ​របាយការណ៍​ជូន​លោកអ្នក​ឬ​អត់​។​
៤ ពិនិត្យ​សមតុល្យ​ការបង់​មុន​ថា​ត្រឹមត្រូវ​ឬ​អត់​ដូចជា​ធានារ៉ាប់រង​ជាដើម​។​
​លោកអ្នក​ក៏​អាច​ពិនិត្យ​ចំណុច​ខាងក្រោម​មុន​ចុះហត្ថលេខា​៖
១ ចំណាយ​កំសាន្ត​ដែល​មិនអាច​កាត់កង​បានជា​ទូទៅ​។​
២ ការបរិច្ចាគ​ដែល​មិនអាច​អនុ​ញ្ញា​ត្ត​ឱ្យ​កាត់កង​បាន​តាមច្បាប់​។​
៣ ចំណាយ​ផ្ទាល់ខ្លួន​ដែល​មិនមែនជា​របស់​ក្រុមហ៊ុន​។​
៤ ចំណាយ​ផ្សេងៗ​ទៀត​ដែល​មិន​អនុញ្ញាតឱ្យ​កាត់កង​បាន​ដូចជា​បង់ពន្ធ​ប្រាក់ខែ​ឬ​ពន្ធ​កាត់​ទុក​ជំនួស​គេ​ជាដើម​។​


 
​សំណួរ​ទី​៥៖ តើ​ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ផុតកំណត់​នៅពេលណា​ជា​រៀងរាល់ឆ្នាំ​? ប្រសិនជា​យឺត​ខ្ញុំ​ត្រូវគេ​ពិន័យ​ដែរឬទេ​?
 
​ចម្លើយ​៖ ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ផុតកំណត់​នៅ​ថ្ងៃទី​៣១​ខែ​មិនា​ជា​រៀងរាល់ឆ្នាំ​ប្រសិន​គ្មានអ្វី​ប្រែប្រួល​ទេ​។ ប្រសិនជា​លោកអ្នក​ប្រកាស​យឺត​លោកអ្នក​អាច​ប្រឈម​និង​ការពិន័យ​ពី​១០%​ទៅ ២៥%​លើ​ប្រាក់​ពន្ធ​ត្រូវ​បង់​ឬ​ការពិន័យ​ផ្សេងៗ​ទៀត​អាស្រ័យ​លើ​កំហុស​របស់​សហគ្រាស​លោ​ក​អ្នក​។​
 
​សំណួរ​ទី​៦៖ ប្រសិនជា​ខ្ញុំ​មាន​ប្រតិបត្តិ​ការលក់​ជាមួយ​បុគ្គល​ជាប់​ទាក់ទិន​ក្នុង​ចំនួន​ដែល​គួរឱ្យ​កត់​ត​សម្គាល់ តែ​ខ្ញុំ​លក់​ក្នុងតម្លៃ​ទីផ្សារ តើ​ខ្ញុំ​គួរ​រាយការណ៍​ប្រតិបត្តិការ​នេះដែរ​ឬទេ​?
 
​ចម្លើយ​៖ តាមច្បាប់​ថ្មី​ប្រតិបត្តិការ​ការលក់​ឬ​ផ្សេងៗ​ទៀត​ជាមួយ​បុគ្គល​ជាប់​ទាក់ទិន​ដែល​គួរឱ្យកត់សម្គាល់ ត្រូវ​រាយការណ៍​ជាប្រចាំ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​។ បុគ្គល​ជាប​ទាក់ទិន​និយាយ​ឱ្យ​ស្រួល​ស្តាប់​មានដូចជា​សាច់ញាតិ​លោកអ្នក នាយក​ក្រុមហ៊ុន ក្រុមហ៊ុនមេ​ឬ​បុត្រ​សម្ព័ន្ធ​ជាដើម​។​
 
​ទោះជា​យ៉ាងណាក៏ដោយ លោកអ្នក​គួរ​ស្វែងរក​អ្នកជំនាញ​ត្រឹមត្រូវ​ដើម្បី​ប្រឹក្សា​បន្ថែម​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពន្ធដារ​នេះ​។​
 
​អំពី​លោក សាន្ត ចន្ទ​កុម្ភៈ​
 
​លោក សាន្ត ចន្ទ​កុម្ភៈ​ជា​គណនេយ្យករ​ជំនាញ (Certified Public Accountant) និង​ជានា​យក​ក្រុមហ៊ុន Apollo Investment & Consulting Co., Ltd. ។ លោក​បញ្ចប់​ការសិក្សា​ផ្នែក ACCA និង​អនុបណ្ឌិត​ផ្នែក​គណនេយ្យ​ពី​សាកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៍​។ លោក​មានបទពិសោធន៍​១៥ ឆ្នាំ​ក្នុង​វិស័យ​គណនេយ្យ សវនកម្ម​និង​ពន្ធដារ ក្រុមហ៊ុន​លោក​មាន​អតិថិជន​ជាច្រើន​ដូចជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​អចលនទ្រព្យ ភោជនីយដ្ឋាន ក្រុមហ៊ុន​ផ្សាយពានិជ្ជកម្ម រោងចក្រ​កាត់ដេរ​ជាដើម​។​
 
​សម្រាប់​ព៌​ត​មាន​ទំនាក់ទំនង​៖
Tel: 081 288 858
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 San Chankompheak
© រក្សាសិទ្ធិដោយ thmeythmey.com