អន្តរជាតិ
សង្ខេប​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ការរីក​រាលដាល​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី
02, Feb 2020 , 10:19 pm        
រូបភាព
បុរសម្នាក់ពាក់ម៉ាស់ កំពុងជិះម៉ូតូ លើដងផ្លូវក្នុងក្រុង វូហាន កាលពីថ្ងៃ ២៦ ខែមករា ឆ្នាំ២០២០ (AFP)
បុរសម្នាក់ពាក់ម៉ាស់ កំពុងជិះម៉ូតូ លើដងផ្លូវក្នុងក្រុង វូហាន កាលពីថ្ងៃ ២៦ ខែមករា ឆ្នាំ២០២០ (AFP)
ដោយ:
​ករណី​ដំបូងបង្អស់​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស បាន​រកឃើញ​ក្នុង​ក្រុង​វូ​ហាន ខេត្ត ហូ​ប៉ី កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩​។ ឥឡូវនេះ ពោលគឺ​២​ខែក្រោយ​មក វីរុស​នេះ ត្រូវបាន​ចាត់ទុកជា​«​អាសន្ន​សកល​»​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)  ខណៈ​ករណី​ស្លាប់​បាន​កើន​ដល់ ៣០៥​នាក់ (​គិត​ត្រឹម​រសៀល​ថ្ងៃ​២ កុម្ភៈ​) ហើយ​ករណី​ឆ្លង​វីរុស​នេះ​មាន​ដល់​ជាង​១៤៣០០​ករណី​។

 
​ខាងក្រោម​នេះ គឺជា​ការ​សង្ខេប​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​ការរីក​រាល​នៃ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​៖
 
​ថ្ងៃ ៨  ធ្នូ ឆ្នាំ​២០១៩៖ អ្នកជំងឺ​ទីមួយ បានចេញ​រោគសញ្ញា​នៃ​កូ​រ៉ូ​ណាវី​រុស​វូ​ហាន​
 
​ថ្ងៃ ៣១ ធ្នូ ឆ្នាំ​២០១៩៖ ករណី​ឆ្លង​នៃ​វីរុស​នេះ បាន​រាយការណ៍​ទៅដល់​អង្គការ​សុខភាព​ពិភពលោក 
 
​ថ្ងៃ ១ មករា ឆ្នាំ​២០២០៖ ផ្សារ​លក់​គ្រឿង​សមុទ្រ និង​សត្វព្រៃ ក្នុង​ទីក្រុង វូ​ហាន ដែល​គេ​ជឿជាក់ថា ជា​កន្លែង​ផ្ទុះ​ការរីក​រាលដាល​នៃ​វីរុស ត្រូវបាន​បិទទ្វារ ដើម្បី​សម្អាត​
 
​ថ្ងៃ ៧ មករា ឆ្នាំ​២០២០៖ អ្នកវិទ្យាសាស្ត្រ​ចិន កំណត់​អត្តសញ្ញាណ​វីរុស​នេះ​ថា​ពាក់ព័ន្ធ​នឹង​អម្បូរ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី 
 
​ថ្ងៃ ៩ មករា ឆ្នាំ​២០២០៖ រកឃើញ​ករណី​ស្លាប់​ទី​១ ដោយសារ​វីរុស​នេះ 
 
​ថ្ងៃ ២០ មករា ឆ្នាំ​២០២០៖ ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​រកឃើញ​ក្នុង​ទីក្រុង ប៉េកាំង និង ក្រុង Shenzhen 
 
​ថ្ងៃ ២៣ មករា ឆ្នាំ​២០២០៖ ទីក្រុង វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​វីរុស​នេះ ត្រូវបាន​បិទ​ច្រកចេញចូល និង​ផ្អាក​ការដឹកជញ្ជូន​ផ្សេងៗ​ទាំងអស់​។ មនុស្ស ៦០​លាន​នាក់ បាន​រង​ផលប៉ះពាល់​ដោយសារ​ការ​រឹតត្បិត​នេះ ក្នុង​ក្រុង វូ​ហាន និង​ក្រុង​ក្បែរៗ​នោះ​។ ម្យ៉ាងទៀត អង្គការ WHO បាន​អះអាងថា វីរុស​នេះ ពុំទាន់​ជា​អាសន្ន​សុខភាព​សាធារណៈ​ជាស​កល​ឡើយ​។ 
 
​ថ្ងៃ ២៨ មករា ឆ្នាំ​២០២០៖ ការស្លាប់​ឡើងដល់​ជាង ១០០​នាក់ ខណៈ​តួលេខ​នៃ​ករណី​ឆ្លង​ដែល​បាន​រកឃើញ​ក្នុងប្រទេស​ចិនដីគោក បាន​កើន​លើស​ការរីក​រាលដាល​នៃ​វីរុស SARS កាលពី​ឆ្នាំ​២០០៣​។ 
 
​ថ្ងៃ ៣០ មករា ឆ្នាំ​២០២០៖ អង្គការ​សុខភាព​ពិភពលោក បានប្រកាស​អាសន្ន​សុខភាព​សាធារណៈ​ជាស​កល ពាក់ព័ន្ធ​ការរីក​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​វីរុស​នេះ​
 
​ថ្ងៃ ២ កុម្ភៈ ឆ្នាំ​២០២០៖ ករណី​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្ក​ឡើ​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ បាន​រកឃើញ​នៅក្រៅ​ប្រទេស​ចិន​។ ហើយ​នោះ​គឺ ក្នុងប្រទេស​ហ្វីលីពីន ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com