ជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​កូរ៉េខាងត្បូង ដើម្បី​ពង្រឹង​កិច្ចសហការ​ទ្វេភាគី និង​សម្រួល​លក្ខខណ្ឌ​ការងារ​ពលករ​
03, Feb 2020 , 9:47 am        
រូបភាព
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កូរ៉េខាងត្បូង ដើម្បី​ពង្រឹង​កិច្ចសហការ​ទ្វេភាគី និង​សម្រួល​លក្ខខណ្ឌ​ការងារ​ពលករ​ខ្មែរ​នៅ​ទីនោះ​។ សម្ដេច ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) ស្តីពី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស ដែល​រៀបចំឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ថ្ងៃទី​៣ ដល់ ៥ កុម្ភៈ ឆ្នាំ​២០២០​។​

 
​ក្រោយពី​កិច្ចប្រជុំ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ជួបពិភាក្សា​ជាមួយ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្ត្រី រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ ។ 
 
«​កិច្ចប្រជុំ​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការរស់នៅ​និង​លក្ខ​ណ្ឌ​ការងារ​របស់​កូនក្មួយ​នៅ​កូរ៉េ​ឱ្យ​បានល្អ​ប្រសើរឡើង​ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​គ្រោងជួប​ពលករ​ខ្មែរ​នៅ​ទីនោះ​ផងដែរ​។​
 
​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នឹង​ថ្លែង​សន្ទរកថា លើ​មូលបទ​របស់​កិច្ចប្រជុំ​កំពូល​ស្តីពី «​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស​»​ទៀតផង​៕
 
 

Tag:
 ហ៊ុន សែន​
  ពលករ​ខ្មែរ​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com