សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ វៀតណាម​ឡើង​៨​ករណី អាមេរិក​ឡើងដល់​១១​ករណី​ ឥណ្ឌាឡើង៣
03, Feb 2020 , 2:01 pm        
រូបភាព
អ្នកទេសចរនៅវៀតណាម។​រូបថត AFP
អ្នកទេសចរនៅវៀតណាម។​រូបថត AFP
ដោយ: រួបរួម
ក្រសួងសុខាភិបាល​វៀត​ណា​ម នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែកុម្ភៈ នេះ បានបង្ហាញ​តួលេខ​ឲ្យ​ឃើញថា បុរស​មួយ​នេះ មាន​ករណី​អ្នកមាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឡើងដល់​៨​ករណី​។ អ្នកជំងឺ​បីនាក់​ចុងក្រោយ សុទ្ធតែ​បានធ្វើ​ដំណើរ​ទៅ​ក្រុង​វូ​ហាន និង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​មុនៗ​។



​ករណី​ទាំង​៨​នៅ​វៀតណាម​នេះ ត្រូវ​រកឃើញ​នូវតាម​បណ្តា​ខេត្ត​ចំនួន​៤​ក្នុងចំណោម​៦៣​ខេត្ត​។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក រកឃើញ​ពីរ​ករណី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១១​នាក់​។​

នៅថ្ងៃដដែល ឥណ្ឌា ក៏បាន​ប្រកាសពីវត្តមានអ្នកជំងឺទី៣នៅរដ្ឋ Kerala ផងដែរ ដោយអ្នកជំងឺមានប្រភពពីក្រុងវូហាន។

​ក្រៅពី​ចិន វៀតណាម សហរដ្ឋអាមេរិក ប្រទេស​ដែលមាន​ករណី​កូ​រ៉ូ​ណា​វីរុស​រួមមាន ជប៉ុន ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី អាល្លឺម៉ង់ ម៉ាឡេស៊ី បារាំង អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា ឥណ្ឌា អ៊ីតាលី ហ្វីលីពីន រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ណេ​ប៉ាល់ អេ​ស្ប៉ា​ញ ស្រីលង្កា និង​ស៊ុយអែត​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com