ពីនេះ ពីនោះ
«​ប្រាស​»​មានន័យ​ខុសពី «​ប្រាស់​»​ដូចម្តេច​?
04, Feb 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ប្រាស​»​សំដៅលើ ដំណើរ​ចាក​ឆ្ងាយ​។ ចំណែក «​ប្រាស់​»​ជា​ពាក្យ​ដែល​ផ្សំ​ជាមួយ «​ប្រើ​»​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។

 

 
«​ប្រាស​» ជា​កិរិយាសព្ទ មានន័យថា ដំណើរ​ឃ្លាតឆ្ងាយ​, ព្រាត់​ចេញ​, ចាកចេញ​,​ផុត​ចេញ​។ ឧទាហរណ៍​៖ បំណាច់នឹង​ប្រាសចាក គួរ​ហាមាត់​ផ្តែផ្តាំ​មួយ​ម៉ាត់ ហេតុម្តេច​ក៏​ទៅ​បាត់ ស្ងាត់​សូន្យឈឹង​។ 
 
​រីឯ «​ប្រាស់​»​ជា​បរិវារ​សព្ទ សម្រាប់​ផ្សំ​ជាមួយ​ពាក្យ ប្រើ ដែល​មានន័យថា ប្រើប្រាស់​។ ឧទាហរណ៍​៖ ទូរ​, តុ​,​ចាន​, ឆ្នាំង ជា​របស់​សម្រាប់​ប្រើប្រាស់ ក្នុង​ផ្ទះបាយ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com