ត្បាញ​ភួយ ក្រមា ដែលមាន​ក្បាច់ ជនជាតិដើម​ភាគតិច​ទំពួន ត្រូវ​សែន​ជ្រូក និង​ស្រា​ពាង
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ត្បាញ​ភួយ ក្រមា ដែលមាន​ក្បាច់ ជនជាតិដើម​ភាគតិច​ទំពួន ត្រូវ​សែន​ជ្រូក និង​ស្រា​ពាង
04, Feb 2020 , 8:39 am        
រូបភាព
​រតនគិរី​៖ អ្នកស្រី បឺត ភ្ល​ន់ ជា​ជនជាតិដើម​ភាគតិច​ទំពួន ដែល​នៅ​រក្សា​ប្រពៃណី​តម្បាញ​ដែល​បន្សល់ទុក​ពី​ដូនតា​របស់ខ្លួន​។ មាន​ទីលំនៅ​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​រូបនេះ ថា​គាត់​ចេះ​ត្បាញ​ភួយ កន្សែង ក្រមា និង​របស់​ប្រើប្រាស់​ផ្សេងទៀត តាំងពី​តូចៗ​មក ដោយមាន​ម្តាយ​ជា​អ្នក​បង្រៀន​។ អ្នកស្រី បឺត ភ្ល​ន់ អះអាង​ទៀតថា រៀងរាល់​ពេលដែល​អ្នក​ស្រី​ត្បាញ​ភួយ សំពត់ ឬ​ក្រមា មាន​ក្បាច់​ឡេះ​រនាម​(​តាម​សំនៀង​របស់​ជនជាតិភាគតិច​ទំពួន​) គឺ​ដាច់ខាត​អ្នកស្រី​ត្រូវ រៀបចំ​សែន​ជ្រូក និង​ស្រា​ពាង​។ អ្នកស្រី ភ្ល​ន់ ពន្យល់ថា តាម​ជំនឿ​ប្រសិនបើ​ត្បាញ​(​មាន​ក្បាច់​)​ហើយ មិន​រៀប​សំនែន​នោះ អ្នក​ត្បាញ​អាច​ឈឺក្បាល ងងឹត ឬ​ស្រវាំងភ្នែក ហើយ​មាន​ករណីខ្លះ​មាន​បញ្ហា​ផ្នែក​ស្មារតី​ទៀតផង​។

   
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី បឺត ភ្ល​ន់ ជា​ជនជាតិដើម​ភាគតិច​ទំពួន ដូចតទៅ​៖ 
 
 
 

Tag:
 ត្បាញ​
 ​តម្បាញ​
 ​ជនជាតិដើម​ភាគតិច​
 ​ទំពួន​
 ​សែនព្រេន​
© រក្សាសិទ្ធិដោយ thmeythmey.com