អត្ថបទពាណិជ្ជកម្ម
​ពិសេស​! ទិញ​ខុន​ដូ​ពី​គម្រោង New Landmark តាម Realestate.com.kh នឹង​បានការ​បញ្ចុះតម្លៃ​៥%​ភ្លាមៗ​
04, Feb 2020 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​ឆាប់​ឡើង​ប្រ​ម៉ូ​សិន​ពិសេស ត្រឹម​៤​ម៉ឺន​ដុល្លារ​លោកអ្នក​អាច​ទិញ​យូ​នី​ត​មួយ​ដ៏​ស្រស់ស្អាត​នៅក្នុង​គម្រោង​ខុន​ដូ New Landmark ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជា​គឺ​ខេត្ត​ព្រះសីហនុ​។ អ្វីដែល​កាន់តែ​ពិសេស​រាល់​ការទិញ​យូ​នី​ត​នីមួយៗ​នៃ​គម្រោង New Landmark តាមរយៈ Realestate.com.kh នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ភ្លាមៗ​ចំនួន​៥% រហូតដល់​ថ្ងៃទី ៨ ខែកុម្ភៈ​។
 
​ជាមួយ​ការបង់ប្រាក់​កក់​ដំបូង​ត្រឹម​៣០% ប៉ុណ្ណោះ លោកអ្នក​នឹង​ទទួលបាន​ការធានា​ជួល​ត្រឡប់​វិញ​ពី​ម្ចាស់​គម្រោង​ជាមួយ​អាត្រា​១២% ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។
 
​មាន​ចម្ងាយ​ត្រឹម​២០០ ម៉ែត្រ ពី​ឆ្នេរ​អូរ​ឈើទាល ដែលជា​ឆ្នេរ​ដ៏​ល្បីឈ្មោះ​ក្នុង​ខេត្ត​ភាគខាងត្បូង នៃ​ប្រទេស​កម្ពុ​ជាមួយនេះ​។ គម្រោង New Landmark ស្ថិតនៅលើ​ទីតាំង​មួយ ដែលមាន​សក្ដានុពល​ខ្លាំង​បំផុត​សម្រាប់​ការរស់នៅ និង​ការវិនិយោគ​ផងដែរ​។ បច្ចុប្បន្ន​ការ សាងសង់​របស់​គម្រោង New Landmark ត្រូវបាន​បញ្ចប់​ប្រហែលជា​១២% ហើយ​។ 
 
​លម្អិត​អំពី​គម្រោង New Landmark 
 
​គម្រោង New Landmark មាន​អគារ​ទំនើប​សរុប​ទាំងអស់​ចំនួន​បួន​រួមមាន ខុន​ដូ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ក្លិប​កម្សាន្ត និង​អគារ​ពាណិជ្ជកម្ម ដែលមាន​ហាង​ទំនិញ ធនាគារ ភោជនីយដ្ឋាន​ចិន និង​អឺរ៉ុប ហាង​កាហ្វេ ហាង​កែ​សម្ផស្ស និង​ស្ប៉ា​។ 
 
​គម្រោង New Landmark ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​មកពី​ប្រទេស​ចិន​លើ​វិស័យ​សំណង់​គឺ​ក្រុមហ៊ុន China Construction Group​។ 
​ជាមួយ​ទំហំ​អភិវឌ្ឍ​ជាង ២០០,០០០ ម៉ែត្រការ៉េ គម្រោង New Landmark មាន​សាងសង់​កន្លែង​ហាត់ប្រាណ  អាង​ហែល​ទឹក ទីលាន​វាយ​កូន​ហ្គោល ទីលាន​វាយ​តេ​ន្នី​ស ផ្លូវ​ថ្មើរជើង មជ្ឈមណ្ឌល​វប្បធម៌ សាលប្រជុំ​សាធារណៈ និង​ចំណតរថយន្ត​ក្រោម​ដី​ជាច្រើន​កន្លែង​។
 
​នៅក្នុង​គម្រោង New Landmark ទាំងមូល​មាន​យូ​នី​ត​សរុប​ទាំងអស់ ៤១២៤ ដែល​យូ​នី​ត​ចំនួន​៣៤១៩​ជា​អា​ផាត​មិន ហើយ យូ​នី​ត​ផ្សេងទៀត​ជា​បន្ទប់​សណ្ឋាគារ​។ យូ​នី​ត​នៅក្នុង​គម្រោង New Landmark មាន​ទំហំ​ផ្សេងៗ​ពីគ្នា​ចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោ រហូតដល់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរ​ជាមួយ​ទំហំ​ចាប់ពី ៣០ ទៅ​៥១​ម៉ែត្រការ៉េ​។​


 
​ចំណុច​ពិសេស​ផ្សេងៗ​នៃ​គម្រោង New Landmark 

​គ្រប់​យូ​នី​ត​នីមួយៗ​ត្រូវបាន​ធ្វើការ​រចនា និង​តុបតែង​ដោយ​យកចិត្តទុកដាក់​បំផុត​ជាមួយ​ការប្រើប្រាស់ និង​បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើប ទាន់សម័យ និង​មានគុណ​ភាពល្អ ដើម្បី​ធានាបាន​នូវ​ផាសុកភាព​របស់​អ្នករស់នៅ និង​ផ្ដល់ជូន​ពួកគេ​នូវ​ផ្ទះមួយ​ដែលមាន​គុណភាព​ល្អ​។ 
 
​ម្យ៉ាងវិញទៀត បើ​លោកអ្នក​កំពុង​ស្វែងរក​យូ​នី​ត​ធំ​ទូលាយ មាន​បន្ទប់​គេង​ច្រើន​នោះ គម្រោង New Landmark ក៏មាន​ផ្ដល់ជូន​យូ​នី​ត​ដែលមាន​ទំហំ​ធំ​រហូតដល់ ១០៦ ម៉ែត្រការ៉េ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​លក់​យូ​នី​ត​នៅក្នុង​អគារ B ដែលមាន​កម្ពស់​រហូត​ទៅដល់ ៣៧ ជាន់ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២១​។ 
 
​អ្នករស់នៅ​ក្នុង​អគារ​ខុន​ដូ​នៃ​គម្រោង New Landmark ក៏​អាច​រីករាយ​ជាមួយ​ការបំពាក់​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា​ការគ្រប់គ្រង​ការចេញចូល​ដោយ​ប្រព័ន្ធ QR កូដ បើក​សោរ ឬ​ចាក់សោរ​ដោយ​ប្រើប្រាស់​ក្រយៅដៃ និង​ការប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​។ ជាងនេះទៅទៀត នៅក្នុង​អគារ​នេះ​ក៏មាន​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ពិសា​ទឹក​ចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដោយផ្ទាល់​ផងដែរ​។​
 
​ផ្ទះ​គំរូ​នៃ​គម្រោង​ខុន​ដូ New Landmark
    










​ប្រភព ៖ realestate.com.kh
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com