សុខភាព
អន្តរជាតិ
Update៖ អ្នកស្លាប់ដោយកូរ៉ូណាវីរុសឡើងដល់​៦៣៩នាក់
07, Feb 2020 , 8:50 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
​គណៈកម្មាធិការសុខាភិបាលជាតិចិន (China's National Health Commission) បាន​រាយការណ៍បន្ថែមករណីអ្នកស្លាប់​៤នាក់ទៀត គិតត្រឹមព្រឹកម៉ោង​៨ និង៣០នាទី ថ្ងៃទី​៧ ខែកុម្ភៈនេះ ដោយបន្ថែមលើ៦៣៥នាក់។ តួលេខនេះ នាំឲ្យអ្នកស្លាប់មកទល់ពេលនេះ មានចំនួន​៦៣៩នាក់ រីឯអ្នកជំងឺឡើងជាង៣១០០០នាក់។ កាលពីម្សិលមិញ អ្នកស្លាប់មាន​៥៦៦នាក់។  ក្រៅពី​ករណី​នៅ​ហ្វីលីពីន អ្នកស្លាប់​ទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន ដោយ​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​ក៏មាន​ស្លាប់​១​ករណី​ផងដែរ​។​




​ទិន្នន័យ Tracking Coronavirus របស់ BNO News ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នកជំងឺ​ឡើងដល់​ជាង​៣​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ខេត្ត Hubei តែមួយ កើន​ជាង​២០០០​ករណី​ក្នុង​១​ថ្ងៃ​។ ជាមួយគ្នានេះ អ្នកជំងឺ​ជាង​១៦០០​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com