អត្ថបទពាណិជ្ជកម្ម
realme 5i ប្រកាស​លក់​នៅថ្ងៃនេះ​ហើយ​! នៅចាំ​អី​ទៀត
08, Feb 2020 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
 
​ស្មា​ត​ហ្វូ​ន realme បាន​បញ្ចេញ​ផលិតផល​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ កាលពីពេល​ថ្មីៗ​នេះ នោះ​គឺ realme 5i ។ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ realme 5i បានចាប់ផ្តើម​លក់ realme 5i ជា​លើកដំបូង​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា បន្ទាប់ពី​ម៉ូ​ឌែ​ល​នេះ ត្រូវបាន​ចេញផ្សាយ​រួចមក ហើយ​ធ្វើឱ្យ​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​រំជើបរំជួល ចំពោះ​ទូរស័ព្ទ​កាមេរ៉ា​ភ្លោះ ដែលមាន​តម្លៃ​ត្រឹមតែ 169 ដុល្លារ​តែប៉ុណ្ណោះ​។ ក្រៅពី​កាមេរ៉ា​ភ្លោះ​តើ realme 5i នឹង​ផ្តល់ជូន​អ្វី​បន្ថែមទៀត​?
 
Snapdragon 665 AIE & 4GB RAM + 64GB ROM
​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល realme 5i ត្រូវបាន​បំពាក់​ដោយ​ឈី​ប​ប្រភេទ Snapdragon 665, Octa-core, រចនាសម្ព័ន្ធ​ទម្រង់  64 bit, បង្កើនល្បឿន​ដល់ 2.0GHz ។ ការរួមបញ្ចូល​គ្នា​ទាំងអស់ ផ្តល់នូវ​ការ​ការប្រតិបត្តិ​ដ៏​អស្ចារ្យ​។ ឧបករណ៍​អភិវឌ្ឍន៍​រួមបញ្ចូល​គ្នា ត្រូវបាន​ប្រើ ដើម្បី​បន្ថែម​ទៅលើ​ការអនុវត្ត​ក្រាហ្វិក និង​បង្កើន​អាយុកាល​ថ្ម​នៅពេល​លេង​ហ្គេម​។​
​ក្រៅពី​កម្លាំង និង​ការ​សន្សំ​ថាមពល បន្ទះ​ឈី​ប Snapdragon ក៏​ជះឥទ្ធិពល​ដល់​កម្រិត​រូបភាព​ផងដែរ​។ ឈី​ប Snapdragon 665 ផ្ទុក​នូវ Hexagon 686 DSP និង Hexagon Vector eXtensions (HVX) DSP ផ្តល់នូវ​ការគាំទ្រ​កាន់តែខ្លាំង ដល់​មុខងារ​ថតរូប​របស់​កា​មេ​រ៉ា​។ វា​ផ្តល់ឱ្យ​អ្នក​នូវ​បទពិសោធន៍​ប្រសើរ​ជាង​មុន ជាមួយ​នូវ​ទំហំ RAM 4GB និង ROM 64GB វា​ធានា​នូវ​ប្រតិបត្តិការ​រលូន និង​មាន​ទំហំ​ផ្ទុក​គ្រប់គ្រាន់​សម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប​។​
 
5000mAh ថាមពល​ថ្ម​ធំ​ខ្លាំង​
realme 5i ត្រូវបាន​បំពាក់​ដោយ​ថាមពល​ថ្ម ដែលមាន​សមត្ថភាព​ខ្ពស់ រហូតដល់ 5000mAh ដែល​អាច​ទ្រទ្រង់បាន​រយៈពេល 30 ថ្ងៃ​។ ដូចគ្នានេះដែរ realme 5i មាន​ប្រព័ន្ធ​បញ្ញា​សិប្ប​និមិត្ត AI freezer និង​មុខងារ​សន្សំសំចៃ​ថាមពល​អេក្រង់ ដែល​មុខងារ​ដ៏​ពិសេស​នេះ មិន​ធ្លាប់មាន​បានដាក់​ទៅលើ​ស្មា​ត​ហ្វូ​ន ដែល​នៅ​ជួរ​ខ្ទង់​តម្លៃ នេះឡើយ​។ 
 
​អាយុកាល​ថ្ម មាន​ភាពប្រសើរ​ជាង​មុន ដោយ​កម្មវិធី​ក្នុង​ស្មា​ត​ហ្វូ​ន​បន្ថែម​។ បច្ចេកវិទ្យា​ដំណើរការ 11nm កម្រិត​ខ្ពស់ អនុញ្ញាតឱ្យ​ដំណើរការ​ស្វាត​ហ្វូ​ន​កម្លាំង​ខ្លាំង និង កាន់​ថ្ម​បានយូរ ដោយសារតែ​ការប្រើប្រាស់​ថាមពល​ទាប​បំផុត​។ គួរបញ្ជាក់​ផងដែរ​ថា ថាមពល​ថ្ម​គឺ 5000mAh ដំណើរការ​រួមគ្នា ជាមួយ​ឆ្នាំង​សាក 10W ដែល​សាក​ពី 0 ទៅ 100% ចំណាយពេល​ត្រឹមតែ 30 នាទី​តែប៉ុណ្ណោះ ហើយ​ម៉ូ​ឌែ​ល realme 5i នេះ​ធានាថា អ្នកនឹង​ទទួលបាន​បទ​ពិ​សោ​ធ៍​ល្អ និង​ប្រសើរ​ជាង​មុន​។​
 
 
Quad Camera
realme 5i បាន​បន្ត​ការបញ្ជាក់​ស្តង់ដារ នៃ realme 5 ស៊េរី នេះ​រួមមាន​- កាមេរ៉ា 4​គ្រាប់​។ 
realme 5i មាន​លេន​គោល 12MP, លេន​ទូលាយ 8MP, លេន​ថត​បញ្ឈរ (Portrait) 2MP និង​លេន​ម៉ាក្រូ សម្រាប់​ថតរូប​ជិត 2MP ក៏មាន​សេន​ស័​រ​ខាងមុខ ទំហំ 8MP ផងដែរ​។ ក្នុងនោះ​កាមេរ៉ា ក៏​បំពាក់​មុខងារ​ថត​ពេលយប់ ឬ​ទី​ងងឹត ដែល​ហៅថា ( Super nightscape 2.0)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាចជួយ​ដល់​ការថត​វីដេអូ ដែលមាន​លំនឹង​ល្អ គ្មាន​ចលនា​អង្រួន និង​រង្គើរ ហើយ​វា​ក៏មាន​មុខងារ សម្រាប់​ថត​វីដេអូ​យឺតៗ ( slow motion ) រហូតដល់ 240 FPS ទៀតផង​។​
 
​អេក្រង់​ទំហំ 6.5 អ៊ី​ញ​
​អេក្រង់​ធំ និង​ចាប់​ប្លង់​រូបភាព​បាន​ធំ​ទូលាយ អាចឱ្យ​អ្នក​មើលឃើញ​កាន់តែ​ធំ​ជាង​មុន នៅពេលដែល​អ្នកលេង​ហ្គេម មើល​ភាពយន្ត ឬ​ជជែក​កម្សាន្ត​ជា​វីដេអូ​។ ជាមួយនឹង​កម្រិត​អេក្រង់​ធំ​រហូតដល់ 89% ពី​អេក្រង់​ដល់​តួរ​ស្មា​ត​ហ្វូ​ន​, ស្នាម​អុជ​តូច​ផ្ដល់ឱ្យ​អ្នកទទួលបាន​រូបភាព​ធំ នឹង​ច្បាស់​។​
 
 
Unique Design
 
​ការ​រចនា​មាន​លក្ខណៈ​ល្អ​ពិសេស​
​ដូចដែល​អ្នក​បានឃើញ​ពី​ការ​រចនា​នៅពេលនេះ realm 5i ផ្តល់ជូន​នូវ​ការ​រចនា​ម៉ូដ​ថ្មី​ដែលមាន 2 ពណ៌ គឺ forest green នឹង aqua blue​។ ពន្លឺ​ចែងចាំង បង្ហាញ​នូវ​ថាមពល សក្ដានុពល បែប​យុវវ័យ​សម័យថ្មី​។ ពណ៌​ទាំង 2 របស់ realme 5i មិន​ត្រឹមតែ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានផ្តល់​ការ​រចនា​បន្ថែម នូវ​សភាព​គ្រើមៗ ដើម្បី  ផ្តល់ ភាពងាយស្រួល​ពេល​ចាប់​កាន់ មិន​ប្រឡាក់ និង​ជាប់​ស្នាម​ម្រាមដៃ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​។​
 
 
​កម្មវិធី​ពិសេស​និង​កាដូ​ជាច្រើន​
​ពេលនេះ realme 5i ក៏មាន​ផ្តល់ជូន​កាដូ ក៏​គួរឱ្យ​ទាក់ទាញ​ផងដែរ​ដូចជា កាស​ស្តាប់​ត្រចៀក និង​ស៊ីម​កាត Smart ដែល​ភ្ជាប់​គម្រោង​ធំ​ហ្មង​រហូតដល់ 12 សប្តាហ៍ ដោយ​ចំណាយ​ត្រឹមតែ 169 ដុល្លារ​ប៉ុណ្ណោះ​។ លោកអ្នក​អាច​ទទួលបាន​កំពូល​ស្មា​ត​ហ្វូ​ន និង​កាដូ​ដ៏​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បូរបែប តើ​លោកអ្នក​នៅចាំ​អ្វី​ទៀត​? 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 
 

Tag:
 solidus
© រក្សាសិទ្ធិដោយ thmeythmey.com