ជាតិ
សង្គមជាតិ
ចង់រក​ដៃគូ​វិនិយោគ​បរទេស ពាណិជ្ជករ​អាចដាក់​ពាក្យ​ចូលរួម​ពិព័រណ៍​ទំនិញ​នាំចេញ​លើក​ទី​១៨ ដែល​រៀបចំ​នៅ​សាធារណរដ្ឋ​កូរ៉េ​
09, Feb 2020 , 8:30 pm        
រូបភាព
រូបភាព​ពី​ក្រសួង​ពាណិជ្ជកម្ម​
រូបភាព​ពី​ក្រសួង​ពាណិជ្ជកម្ម​
 
​ភ្នំពេញ​៖ សមាគម​កូរ៉េ (Korea Importers Association-KOIMA)  នឹង​រៀបចំ​ការតាំងពិព័រណ៍​ទំនិញ​នាំចេញ​លើក​ទី​១៨ (18th Import Goods Fair-IGF 2020) រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ -២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល COEX ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​។


​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា សមាគម​កូរ៉េ រៀប​ចំការ​ពិព័រណ៍​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​មួយចំនួន​ដូចជា អាហារ​កែច្នៃ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ផលិតផល​IT សម្ភារ​ផ្ទះបាយ គ្រឿង​តុបតែង​កាយ គ្រឿងសម្អាង សិប្បកម្ម និង​សម្ភារ​សម្រាប់​ទារក​ផងដែរ​។​
 
​ពាណិជ្ជករ ឬ​អាជីវករ​កម្ពុជា ដែល​ចង់រក​ដៃគូ​ពាណិជ្ជកម្ម ក្នុង​កម្មវិធី​ពិព័រណ៍​នេះ អាចដាក់​ពាក្យ​បញ្ចូនទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com