Valentine’s Day ឬទិវានៃក្ដីស្រលាញ់ ត្រូវបានសកលលោកប្រារព្ធឡើង រៀងរាល់ថ្ងៃទី នៅថ្ងៃ១៤កុម្ភៈ។ នៅក្នុងទិវានេះ គេតែងតែបង្ហាញក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ជាពិសេសការបង្ហាញក្ដីស្រលាញ់ជូនលោកអ្នកមានគុណទាំងទ្វេ។ ក្នុងថ្ងៃបុណ្យក្ដីស្រលាញ់នេះដែរ គ្រប់គ្នាតែងតែមានកាដូសម្រាប់មនុស្សពិសេសរបស់ខ្លួន អ្នកខ្លះទិញផ្កា អ្នកខ្លះទិញតុក្តា និងវត្ថុអនុស្សាវរីជាច្រើនទៀត ជូនឪពុកម្តាយ គូស្វាមីភរិយា សម្រាប់កូនៗជាទីស្រលាញ់ សម្រាប់មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់គេរៀងៗខ្លួន។
ឆ្នាំនេះវិញសាកយក Nokia 6.2 និង Nokia 7.2 ធ្វើជាកាដូវិញម្ដងមើល ធានាមនុស្សពិសេសរបស់អ្នកនឹងភ្ញាក់ផ្អើល។ ទូរសព្ទ Nokia ទាំង ២ ម៉ូឌែលនេះ បានរចនារូបរាងឡើងយ៉ាងស្រស់ស្អាត សាកសមសម្រាប់មនុស្សគ្រប់វ័យ។ ជាពិសេសនោះ តម្លៃទូរសព្ទទាំង ២ ម៉ូឌែលនេះ ពិតជាសមរម្យមែនទែន។ Nokia 6.2 តម្លៃត្រឹមតែ 219$ ប៉ុណ្ណោះ ខណៈ Nokia 7.2 តម្លៃត្រឹមតែ 289$ ប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពទូរសព្ទទាំង ២ ម៉ូឌែលនេះ គឺមិនធម្មតានោះទេ។
កាន់តែពិសេសទៀតនោះសម្រាប់ ទិវានៃក្ដីស្រលាញ់ខាងមុខនេះ ក្រុមហ៊ុន Nokia ក៏មានការផ្ដល់ជូនយ៉ាងពិសេសផងដែរ សម្រាប់អតិថិជនរបស់ខ្លួន ដោយរាល់ការជាវទូរសព្ទទាំង ២ ម៉ូឌែលនេះ Nokia 6.2 និង Nokia 7.2 ។ លោកអ្នកនឹងទទួលបានជើងទម្រទូរសព្ទយ៉ាងស្រស់ស្អាតពីក្រុមហ៊ុន Nokia។
លោកអ្នកអាចរកជាវទូរសព្ទទាំង ២ ម៉ូឌែលនេះ តាមបណ្ដាហាងលក់ទូរសព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ឬក៏អាចរកជាវបានតាមស្មាតស៊ប (smartshop) ទាំងអស់ ទូទាំងប្រទេសកម្ពុជា ឬក៏អាចទំនាក់ទំនងតាមរយៈទូរសព្ទ 012879 707។
គួរំលឹកថា Nokia 7.2 គឺជាទូរសព្ទ ដែលបានផលិតមក ជាមួយនឹងកម្លាំងម៉ាស៊ីនលំដាប់ថវិកា ដែលបំពាក់មកជាមួយ នូវកាមេរ៉ាខាងក្រោយ ៣ គ្រាប់ ដែលកំពុងពេញនិយមនៅសម័យស្មាតហ្វូននេះ។ ក្នុងនោះលែនមេ (Main Camera) មានទំហំ 48 MP, f/1.8, (wide), 1/2", 0.8µm, PDAF អាចផ្ដិតយករូបភាពបានស្រស់ស្អាត នៅកន្លែងងងឹត។ ចំណែកលែនមួយទៀត ទំហំ 8 MP, f/2.2, 13mm (Ultrawide) អាចថតរូបនៅទីតាំងចង្អៀតបានយ៉ាងល្អ។ នៅមានលែនមួយទៀតទំហំ 5 MP, depth sensor សម្រាប់ថតរូបព្រិលខាងក្រោយ (Portrait mode) ដែលគណនាសាច់រូបភាព បានយ៉ាងល្អប្រសើរ។ ដោយឡែក កាមេរ៉ាមុខ មានទំហំ 20MP Zeiss optics, HDR ដែលមានមុខងារល្អច្រើន សម្រាប់ជ្រើសរើសថត ទៅតាមតម្រូវការរបស់លោកអ្នក។ Nokia 7.2 ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android One ដែលអាចធ្វើបច្ចុប្បន្នភាពបានផងដែរ។
Nokia 7.2 បំពាក់មកជាមួយនូវអេក្រង់លាតសន្ធឹង ដោយប្រើប្រាស់លែនដំណក់ទឹក ដែលធ្វើឱ្យអេក្រង់លាតទូលាយ រហូតដល់ 6.3 អ៊ីញ។ ទូរសព្ទនេះ បំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 660 Processor ទំហំរ៉េម 6 GB និងអង្គផ្ទុកទិន្នន័យ 128 GB។ ស្របគ្នាជាមួយទំហំថ្ម 3500 mAh ដែលអាចកំដរលោកអ្នក បានរហូតដល់ទៅ ២ថ្ងៃឯណោះ។ សម្រាប់ម៉ូឌែល Nokia 7.2 មានជម្រើសពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌បៃតង។
ចំណែក Nokia 6.2 វិញ ក៏មិនចាញ់បងធំវាប៉ុន្មានដែរ។ Nokia 6.2 មានទំហំអេក្រង់ 6.3 អ៊ីញ ប្រើលែនតំណក់ទឹក ដែលអមជាមួយកាម៉េរាខាងមុខ 8 MP, f/2.0, 1/4", 1.12µm។ វាបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយ ដល់ទៅ ៣គ្រាប់ផងដែរ ដោយការបំពេញមុខងារផ្សេងៗគ្នា។ លែនមេមានទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF។ ចំណែកលែនទី២ មានទំហំ 8 MP, f/2.2, 13mm (Utrawide) ដែលអាចថតរូបបានទូលាយនៅទីចង្អៀត និងលែនទី៣ មានមុខងារធ្វើឱ្យរូបភាពព្រិលខាងក្រោយដែរ មានទំហំ 5 MP, depth sensor។
នៅលើតួខ្លួនម៉ូឌែលមួយនេះ បានបំពាក់នៅបន្ទះឈីបនាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមានទំហំរ៉េម RAM ទំហំ 4GB និងទំហំផ្ទុក 64GB, និងមានទំហំថ្មរហូតដល់ 3500mAh ដែលអាចកំដរលោកអ្នក រហូតដល់ទៅ ២ថ្ងៃឯណោះ។ Nokia 6.2 ក៏មានជម្រើស ២ ពណ៌ផងដែរ ពណ៌ខ្មៅរលោង និង ព្រិលទឹកកក។
(អត្ថបទពាណិជ្ជកម្ម)