កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកដឹកនាំ​រឿង Parasite ដែល​ទើប​ឈ្នះ​ពាន​អូ​ស្ការ មាន​ក្តី​សុបិន​ញ៉ាំ​អាហារ​ពេលយប់​ជាមួយ De Bruyne
12, Feb 2020 , 7:19 pm        
រូបភាព
​លោក Bong Joon-ho អ្នកដឹកនាំ​ភាពយន្ត Parasite ដ៏​ល្បីល្បាញ​មាន​ក្តី​សុបិន​ចង់​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​ជាមួយ Kevin de Bruyne ខ្សែបម្រើ​ឆ្នើម​ក្រុម Manchester City​។ លោក Bong សញ្ជាតិ​កូរ៉េខាងត្បូង បាន​ដឹកនាំ​ភាពយន្ត Parasite ឈ្នះ​ពានរង្វាន់​អូ​ស្ការ ឆ្នាំ​២០២០​។​


 
​ឈ្មោះ Bong Joon-ho ចាប់ផ្តើម​ក្លាយជា​ឈ្មោះ​ដែល​ប្រជាប្រិយ​ជាងគេ​ក្នុង​បណ្តាញ Twitter របស់​កូរ៉េខាងត្បូង បន្ទាប់ពី​ខ្សែភាពយន្ត​របស់ខ្លួន Parasite ក្លាយជា​ខ្សែភាពយន្ត​ភាសាបរទេស​ដំបូងបង្អស់​ដែល​បានឈ្នះ​ពានរង្វាន់​អូ​ស្ការ​ផ្នែក «​រូបភាព​ល្អ​បំ​ផុ​ត‍​» ឬ Best Picture​។ ក្រៅពី Best Picture ភាពយន្ត​នេះ​ក៏បាន​ទទួល​ពានរង្វាន់​អូ​ស្ការ​៣​ផ្សេងទៀត រួមមាន​ផ្នែក «​អ្នកដឹកនាំ​ឆ្នើម​ជាងគេ​» (Best Director) ផ្នែក​ភាពយន្ត​បរទេស​ល្អ​ជាងគេ និង​ផ្នែក​ការសម្តែង​ល្អ​ជាងគេ (Best Orgitinal Screenplay)​។​
 
​នា​ពិធី​ប្រគល់​ពានរង្វាន់​អូ​ស្ការ​លើក​ទី​៩២ ដែល​រៀបចំ​ឡើងលើ​ឆាក​ហូលីវូដ ក្រុង Los Angeles សហរដ្ឋអាមេរិក​នោះ លោក Bong ក៏បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ទៅកាន់​អ្នកចូលរួម​ផងដែរ​ថា​ខ្លួន​ជា​អ្នក​គា​ទ្រ (Fan) កី​ឡករ Kevin de Bruyne និង​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជ​មួយ​ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ វ័យ​២៨​ឆ្នាំនេះ​ទៀតផង​។​
 
​ក្នុង​បទសម្ភាសន៍​របស់ Reddit លោក Bong ត្រូវបាន​អ្នកព័ត៌មាន​សួរថា​តើ​ភ្ញៀវ​រូប​ណាខ្លះ​ដែល​លោក​ចង់​អញ្ជើញ​ញ៉ាំ​អាហារ​ពេលយប់​ជាមួយ​។ នៅក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​អ្នកដឹកនាំ​រឿង​រូបនេះ​ចង់​អញ្ជើញ​រួមមាន​លោក Alfred Hitchcock និង​លោក Martin Scorsese ដែលជា​អ្នកដឹកនាំ​ភាពយន្ត​ដូចគ្នា អតីត​ម្ចាស់​ជើងឯក​ជិះ​ស្គី​កូរ៉េខាងត្បូង Yuna Kim លោក Led Zeppelin ស្ថាបនិក Jimmy Page និង Kevin De Bruyne ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​។​
 
De Bruyne ជា​ខ្សែបម្រើ​ឆ្មើ​ម ដែល​បាន​ជួយ Man City ឈ្នះ​ពាន Premier League ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​។ De Bruyne ក៏បាន​ក្លាយជា​អ្នក​បញ្ជូន​បាល់ (Assists) ច្រើនជាងគេ​នៅ​លី​គ​កំពូល​អង់គ្លេស​ច្រើនជាង​១៥​លើក​ក្នុង​រយៈពេល​បី​រដូវ​កាល​ផ្សេងគ្នា​៕



Tag:
 Parasite
  អូ​ស្ការ​
© រក្សាសិទ្ធិដោយ thmeythmey.com