អត្ថបទពាណិជ្ជកម្ម
ភាពម៉ឺងម៉ាត់ និង​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន លី​ប្រា រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​សន្តិសុខ​នៅ​ផ្សារ​ទំនើប TK
12, Feb 2020 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន លី​ប្រា ជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​មួយ​គេ​នៅ​កម្ពុជា ដែល​កំពុងផ្តល់​សេវាកម្ម​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​អតិថិជន​ជាច្រើន​នៅ​កម្ពុជា​។ ផ្សារ​ទំនើប TK Avenue ក៏​ជា​អតិថិជន​ដែល​បាន​ប្រើប្រាស់ និង​ជឿទុកចិត្ត​លើ​សេវាកម្ម​របស់​ក្រុមហ៊ុន​លី​ប្រា ជា​យូរ​មកហើយ​ដែរ​។ លោក រ័ត្ន ស៊ុន​រ៉ា អ្នកគ្រប់គ្រង​ផ្សារ TK Avenue បញ្ជាក់ថា ទាំង​បុគ្គលិក​សន្តិសុខ និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន លី​ប្រា សុទ្ធសឹង​តែមាន​ទំនួល​ខុសត្រូវ​ខ្ពស់ មាន​ភាពម៉ឺងម៉ាត់ ភាពស្មោះត្រង់ និង​ស្វាហាប់ និង​តែងតែ​ឆ្លើយតប​ទាន់ពេលវេលា រាល់​តម្រូវការ​ចាំបាច់​ដែល​ខ្លួន​ចង់បាន​។ លោក ស៊ុន​រ៉ា អះអាងថា សេវាកម្ម​របស់​ក្រុមហ៊ុន លី​ប្រា បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចការ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព នៅក្នុង​ផ្សារ​ទំនើប TK​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ដូចខាងក្រោម​៖
 
 
​អ្នកគ្រប់គ្រង​ផ្សារ TK Avenue លោក រ័ត្ន ស៊ុន​រ៉ា បាន​បញ្ជាក់ថា​ផ្សារ  TK Avenue កំពុង​ប្រើប្រាស់​សេវាកម្ម​៣​ពី​លី​ប្រា​។ ទី​១​គឺ​សន្តិសុខ​យាមកាម​២៤​ម៉ោង ដើម្បី​រក្សា​សុវត្ថិភាព​ទូទៅ​។  ទី​២ សន្តិសុខ​ចំណត​យានយន្ត​របស់​ភ្ញៀវ និង​ទី​៣ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ដែលមាន​ការពិនិត្យ​តាមដាន ២៤​ម៉ោង លើ​២៤​ម៉ោង​។ លោក រ័ត្ន ស៊ុន​រ៉ា ពន្យល់ថា មូលហេតុ​ដែល ផ្សារ TK ជ្រើសរើស​សេវាកម្ម​សន្តិសុខ​ពី​ក្រុមហ៊ុន លី​ប្រា គឺ​ដោយសារតែ ក្រុមហ៊ុន លី​ប្រា បាន​ផ្តល់នូវ​ដំណោះស្រាយ​សន្តិសុខ​ដ៏​ល្អ អាច​ទទួលយកបាន និង​ផ្តល់នូវ​សេវាកម្ម​សមស្រប​នឹង​តម្រូវការ​របស់​ផ្សារ​។ ក្រៅពី​មាន​សេវាកម្ម​ជាច្រើន​ហើយ​នោះ​ក្រុមហ៊ុន លី​ប្រា គឺ​តែងតែ​ឆ្លើយតប​រាល់​តម្រូវការ និង​បាន​បំពេញ​រាល់​ចំណុច​ខ្វះខាត​នានា​បាន​យ៉ាង​ល្អ​ផងដែរ នៅក្នុង​អំឡុង​សហការគ្នា​កន្លងមក​។ ហេតុដូចនេះ​ហើយ​ទើប TK នៅតែ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន លី​ប្រា ដើម្បី​ធានាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ជូន​អតិថិជន​ដែល​បាន​អញ្ជើញ​មក​កម្សាន្ត​នៅ​ផ្សារ​ទំនើប​របស់ខ្លួន​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com