អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង លែ​ន ធ្វើ​កម្មវិធី​ដ៏​ធំ​នៅ​ផ្សារ​ទំនើប​ជីប ម៉ុង Noro Mall ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំនេះ​
12, Feb 2020 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជីប ម៉ុង លែ​ន ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អ​ចនទ្រ​ព្យ​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​មួយ​ដ៏​ធំ ដែលមាន​ឈ្មោះថា “Love @ Condo” ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ ២០២០​។ កម្មវិធី​នេះ នឹង​ប្រារព្ធ​ធ្វើឡើង​ពីថ្ងៃ​ទី ១៤-១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​ជីប ម៉ុង Noro Mall វេលា​ម៉ោង ៩​ព្រឹក រហូតដល់ ៩​យប់ ជាមួយ​ប្រូ​ម៉ូ​សិន បញ្ចុះតម្លៃ​ទៅលើ​ការទិញ​ខុន​ដូ និង​មាន​ផ្តល់​រង្វាន់​ពិសេសៗ​ជាច្រើន​ទៀតផង​។​
 
​កម្មវិធី​នេះ ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រឡាញ់ តាមរយ​:​ការផ្តល់ជូន​យ៉ាង​ពិសេស លើ​ការ​បញ្ចុះតម្លៃ​ប្រភេទ​ខុន​ដូ រហូតដល់ ៥% និង​ប័ណ្ណ​ទឹកប្រាក់ $១,០០០ ទៀតផង​។ កាន់តែ​ពិសេស​! លោកអ្នក​ក៏​អាចមក​ចូលរួម ដើម្បី​លេង​ហ្គេម​ផ្សេងៗ ដើម្បី​ឈ្នះ​រង្វាន់​ថតរូប ឬ​បង្ហាញ​ក្តី​ស្រឡាញ់ ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់លោក​អ្នក ឬ ក៏​អាចមក​ចូលរួម​ដើម្បី​ទស្សនា ការសម្តែង​ពី​តារា​កិត្តិយស​របស់​យើង គឺ​លោក សាយ ម្ចាស់​បទ “​ងប់​ង​ល់​” និង “​សារភាព​ស្នេហ៍​តាម​ខ្យល់​” បាន​ផងដែរ​។ 
 
​ដូច្នេះ អតិថិជន​អាចមក​ចូលរួម​ដើម្បី​ទស្សនា​ម៉ូដ ឬ​សាកសួរ​ព័ត៌មាន​បន្ថែម អំពី​លំនៅឋាន ឬ ខុន​ដូ របស់​ជីប ម៉ុង លែ​ន ដោយ​សេរី នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​។ សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ចូលទៅ​កាន់​ទស្សនា Facebook Page តាមរយៈ https://www.facebook.com/Chipmonglandcondo/ ឬ  061 997 888 ៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Chip Mong Land
© រក្សាសិទ្ធិដោយ thmeythmey.com