អន្តរជាតិ
COVID-19៖ តួលេខអ្នកស្លាប់ឡើងដល់១៣៦៨នាក់
× អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់នាក់១៣៦៨នាក់ហើយ បើគិតត្រឹមម៉ោង៩ និង១០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ នេះ។ តួលេខនេះ កើនពីចំនួន១១១៦នាក់ កាលពីថ្ងៃម្សិលមិញ។ ករណីស្លាប់នៅក្រៅប្រទេសចិន មានតែ១ករណីប៉ុណ្ណោះនៅហ្វីលីពីន និង១ករណីទៀតនៅហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន។
តួលេខដែលផ្សាយដោយគណៈកម្មការសុខាភិបាលជាតិចិន (ncov.dxy.cn) បានបង្ហាញថា ខេត្ត Hubei ទាំងមូល មានអ្នកស្លាប់កើនឡើង២៤២នាក់ ដែលធ្វើចំនួនអ្នកស្លាប់សរុបនៅខេត្តនេះ មាន១៣១០នាក់។
មកដល់ពេលនេះ អ្នកជំងឺសរុបមានប្រមាណ៥៣០០០នាក់ ហើយនៅក្នុងនោះ មានប្រមាណ៣០០០នាក់ ត្រូវបានព្យាបាលសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
© រក្សាសិទ្ធិដោយ thmeythmey.com