អន្តរជាតិ
COVID-19៖ តួលេខអ្នកស្លាប់ឡើង​ដល់​១៣៦៨​នាក់
13, Feb 2020 , 9:10 am        
រូបភាព
ដោយ: រួបរួម
​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១៣៦៨​នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​៩ និង​១០​នាទី ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ នេះ​។ តួលេខ​នេះ កើន​ពី​ចំនួន​១១១៦​នាក់ កាលពី​ថ្ងៃ​ម្សិលមិញ​។ ករណី​ស្លាប់​នៅក្រៅ​ប្រទេស​ចិន មានតែ​១​ករណី​ប៉ុណ្ណោះ​នៅ​ហ្វីលីពីន និង​១​ករណី​ទៀត​នៅ​ហុងកុង ដែលជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។



តួលេខ​ដែល​ផ្សាយ​ដោយ​​គណៈកម្មការ​សុខាភិបាល​ជាតិចិន​ (ncov.dxy.cn) បាន​បង្ហាញថា ខេត្ត Hubei ទាំងមូល មានអ្នកស្លាប់​​កើនឡើង​២៤២នាក់ ដែល​ធ្វើ​ចំនួន​អ្នក​ស្លាប់សរុបនៅខេត្តនេះ មាន​១៣១០នាក់។


មកដល់ពេលនេះ អ្នកជំងឺសរុបមាន​ប្រមាណ​៥៣០០០នាក់ ហើយនៅ​ក្នុងនោះ មាន​ប្រមាណ​៣០០០នាក់ ត្រូវបានព្យាបាលសះស្បើយ និងអនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យ។



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com