ជាតិ
នាវាទេសចរណ៍ Westerdam មកដល់ផែព្រះសីហនុ មន្ត្រីប៉ូលិសខ្មែរមើលនាវាពីចម្ងាយ។ រូបថត AFP
× នាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America បានមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ នេះ ក្រោយទទួលបានភ្លើងបៃតងពីរដ្ឋាភិបាលកម្ពុជា។ នាវានេះ ផ្ទុកអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់។
MS Westerdam បានបង្ហាញវត្តមាននៅដែនទឹកកម្ពុជា បន្ទាប់ពីជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ បដិសេធ ដោយព្រួយបារម្ភពីបញ្ហាឆ្លងជំងឺរលាកសួត COVID-19។ សម្តេច ហ៊ុន សែន បានអះអាងពីស្មារតីមនុស្សធម៌ចំពោះការសម្រេចចិត្តទទួលយកនាវាឲ្យចុះចត និងម្យ៉ាងទៀត ដោយសារតែមានការអះអាងពីភាគីនាវា ថាអ្នកដំណើរមិនមានករណីឆ្លង COVID-19 ឡើយ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy ក៏ដូចជាអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyseus ក៏បានអរគុណផងដែរដល់រដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីកម្ពុជា រួមមាន លោក ស៊ុន ចាន់ថុល លោក ម៉ម ប៊ុនហេង លោក ថោង ខុន លោកអភិបាលខេត្ត គួច ចំរើន រួមទាំងមន្ត្រីស្ថានទូតអាមេរិក បានទៅស្វាគមន៍ចំពោះការមកដល់នាវានេះផងដែរ៕
Tag:
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com