អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​កម្មវិធី​ផ្សាយ​ផ្ទាល់​ជំនួប​លី​ក​កំពូល​អង់គ្លេស​របស់ Man City បែរជា​ស្រា​បៀរ​កម្ពុជា ប្រើប្រាស់​ក្លោងទ្វា​ចូល​ផាប់​នីមួយៗ​មានឈ្មោះ Etihad Stadium ទៅវិញ​?
13, Feb 2020 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អតិថិជន និង អ្នកគាំទ្រ​ដែល​បាន​ចូលរួម​កម្មវិធី​ទស្សនា​ការផ្សាយ​ផ្ទាល់​ការប្រកួត​បាល់ទាត់​លី​ក​កំពូល​អង់គ្លេស​ដោយមាន​ការសម្តែង​ជូន​ពិសេស​ពី​ក្រុម​តូច SWSB និង ក្រុម Mustache Band ផង​នោះ​អាច​នឹង​ចាប់អារម្មណ៍​ថា​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​បាន​តុបតែង​ក្លោងទ្វា​នៅតាម​ផាប់ នីមួយៗ ដោយមាន​ឈ្មោះ Etihad Stadium ដែល​បង្កប់​នូវ​ចម្ងល់​ថា​តើ​ឈ្មោះ​នោះ​មានន័យ​ដូចម្តេច​។
 
Etihad Stadium គឺជា​កីឡដ្ឋាន​បាល់ទាត់​ដ៏​ធំ និង ល្បី​លំដាប់​លេខ​រៀង​ទី ៦ សម្រាប់​ការប្រកួត​ក្របខណ្ឌ Premiere League នៅ​ចក្រភព​អង់គ្លេស​ដែល​ស្ថិតក្នុង​ទីក្រុង Manchester ហើយក៏​ជា​កន្លែង​ហ្វឹកហាត់​បាល់ទាត់​ជាប្រចាំ​របស់​ក្លឹប Manchester City និង ការប្រកួត​ផ្សេងៗ​រាល់​ពេលដែល​ក្រុម Manchester City ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ 
 
​កីឡដ្ឋាន Etihad ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ ២០០២ ដើម្បី​ទទួល​រៀបចំ​ប្រកួត​អូឡាំពិក នៅ​ឆ្នាំ​នោះ ហើយ​កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នកចូលរួម​ទស្សនា​ផ្ទាល់​រហូតដល់ ៥៥,០៩៧ នាក់ ដោយឡែក​នៅពេល​បច្ចុប្បន្ន​កីឡដ្ឋាន​មួយ​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រកួត​ជើងឯក​កីឡាប្រដាល់​ពិភពលោក និង​ប្រកួត​លី​ក​បាល់ឱប​ចក្រភព​អង់គ្លេស​ផងដែរ​។ 
 
​កីឡដ្ឋាន Etihad នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ចំណាយ​ថវិកា​ជាង ១៤៤ លាន​ដុល្លារ​អាមេរិក ក្រោយមក​កីឡដ្ឋាន​នេះ​ទទួលបាន​ការកោតសរសើ​លើ​រចនាបថ​របស់ខ្លួន និង​ឈ្នះ​បាន​ពានរង្វាន់​ពី​វិទ្យាស្ថាន​ភូមិន្ទ​នៃ​ស្ថាបត្យកម្ម​អង់គ្លេស ឆ្នាំ​២០០៤ និង​ពានរង្វាន់​លើ​ការច្នៃប្រឌិត​ថ្មី​ឆ្នាំ​២០០៣ ពី​វិទ្យាស្ថាន​វិស្វកម្ម​សំណង់​សម្រាប់​ការ​រចនា​ប្រកបដោយ​ភាព​ពិសេស​។​
 
​កីឡដ្ឋាន​នេះ​ក៏​បើកទទួល​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​ជាប្រចាំ​ផងដែរ​គឺ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ ពី​ម៉ោង ១០: ៣០ នាទី​ព្រឹក​តទៅ​ដោយ​គ្រាន់តែ​បង់ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តម្លៃ​ប្រហែល ២៣  ដុល្លារ​អាមេរិក​ក្នុង​ម្នាក់​សម្រាប់​មនុស្សពេញវ័យ​។ ដោយសារតែ​ភាពល្បីល្បាញ​របស់​ក្លឹប និង ប្រាក់ចំណូល​ដែល​រកបាន​ពី​ការចូល​ទស្សនា ការលក់​វត្ថុ​អនុស្សាវរីយ៍ និង ភាពជា​ដៃគូ​សហ​ពាណិជ្ជកម្ម​ផ្សេងៗ​របស់​ក្លឹប​បានធ្វើអោយ​ក្លឹប Manchester City ជា​ក្លឹប​ល្បី​ខ្លាំង​មួយ​លើ​ពិភពលោក​។   
 
​ដូច្នេះ​ក្នុងនាម ស្រា​បៀរ កម្ពុជា ជា​ដៃគូ​ល្អឥតខ្ចោះ​មួយ​របស់​ក្លឹប​ទើប​ស្រា​បៀរ កម្ពុជា​លើក យក​ក្លោងទ្វារ​របស់​ក្លឹប​អោយ​អ្នកគាំទ្រ​បាន​ស្គាល់​។​




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com