អត្ថបទពាណិជ្ជកម្ម
ធនាគារ​កសិក​ន​ថៃ គាំទ្រ​ដល់​ការវិនិយោគ និង ពាណិជ្ជកម្ម​រវាង ថៃ​-​កម្ពុជា​
13, Feb 2020 , 3:05 pm        
រូបភាព
រាប់​ពីឆ្វេង សម្តេច ទៀ បាញ់ (​ទី​៤), លោក Panyarak Poolthup (​ទី​៥), លោក Pipit Aneaknithi (​ទី​៦) និង​លោក Vichit Yathip (​ទី​៣)
រាប់​ពីឆ្វេង សម្តេច ទៀ បាញ់ (​ទី​៤), លោក Panyarak Poolthup (​ទី​៥), លោក Pipit Aneaknithi (​ទី​៦) និង​លោក Vichit Yathip (​ទី​៣)
ដោយ: ថ្មីៗ
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុងនាម​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ និង​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​នៅ​ភ្នំពេញ លោក Panyarak Poolthup បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដើម្បី​គាំទ្រ  និង​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ពាណិជ្ជករ​ថៃ និង​កម្ពុជា​។​
 
​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពីពេល​ថ្មីៗ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ច្រើនឡើង​។ លោក Pipit Aneaknithi នាយក​គ្រប់គ្រង​ធនាគារ​កសិក​ន​ថៃ និង​លោក Vichit Yathip ប្រធាន​សមាគម​មិត្តភាព​ថៃ​-​កម្ពុជា ក៏បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com