ជាតិ
កម្ពុជា នឹងបញ្ជូនអ្នកដំណើរខ្លះ ពីនាវា Westerdam ទៅប្រទេសរៀងខ្លួននៅថ្ងៃ១៤ កុម្ភៈ 
នៅលើនាវា_Westerdam_ទៅប្រទេសរៀងខ្លួននៅថ្ងៃស្អែក
×![]()
ភ្នំពេញ៖ នាវាទេសចរណ៍អាមេរិក Westerdam បានសំចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៣ កុម្ភៈនេះ ។ នាវាទេសចរណ៍អាមេរិកនេះ ត្រូវបានកោះហ្គាម, ប្រទេសជប៉ុន, តៃវ៉ាន់, ហ្វីលីពីននិងថៃ បដិសេធ ដោយសារខ្លាចមានករណីជំងឺរលាកសួត COVID-19។ កម្ពុជា នឹងបញ្ជូនអ្នកដំណើរខ្លះ ដែលនៅលើនាវាទេសចរណ៍ Westerdam ទៅប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃទី១៤ កុម្ភៈ ។
នាកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមានឈរអមដោយរដ្ឋមន្ត្រី៣រូប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ថ្ងៃស្អែក ជើងយន្តហោះចំនួន ៣ នឹងមកទទួលអ្នកដំណើរមួយចំនួន នៅម៉ោង ៨ព្រឹក ចំនួន២ជើង និងម៉ោង ១១ព្រឹក ចំនួន១ជើង»។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជា ក៏បានចុះទៅយកសំណាករបស់អ្នកដំណើរចំនួន ២០នាក់ មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ។
សូមអញ្ជើញទស្សនាវីដេអូលោក គួច ចំរើន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាកំពង់ផែស្វយ័តខេត្តព្រះសីហនុដូចតទៅ៖
អភិបាលខេត្តព្រះសីហនុ បន្តថា៖ «យើងក៏មានវិធានការណ៍ជាច្រើន សម្រាប់បង្ការទប់ស្កាត់។ ព្រោះថាយើងមិនអាចគិតតែម្ខាងអំពីការជួយមនុស្សនៅលើនាវា ហើយបណ្ដែតបណ្ដោយឲ្យមានការរាលដាលឆ្លងទៅកាន់ប្រជាជននៅខាងលើ។ នេះហើយ ដែលយើងត្រូវមានការចាប់អារម្មណ៍ខ្ពស់»។
បើតាមលោក គួច ចំរើន រថយន្តដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះ នឹងត្រូវមកកំពង់ផែវិញ ដើម្បីបាញ់ថ្នាំសម្អាត និងសម្លាប់មេរោគ ពិសេសរក្សាទុកនៅកំពង់ផែ តាមលក្ខខណ្ឌបច្ចេកទេស ដើម្បីធានាថា រថយន្តនោះពិតជាមានសុវត្ថិភាព។
សូមបញ្ជាក់ថា មនុស្សនៅលើនាវានោះ មានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់...៕
Tag:
នាវា
ព្រះសីហនុ
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com