អន្តរជាតិ
COVID-19៖ ជប៉ុន បញ្ជាក់​ករណី​ស្លាប់​ទី​១ និងជាករណីទី​២​នៅក្រៅ​ប្រទេស​ចិន​
13, Feb 2020 , 7:53 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលជប៉ុន Katsunobu Kato (AFP)
រដ្ឋមន្ត្រីសុខាភិបាលជប៉ុន Katsunobu Kato (AFP)
ដោយ:
ជប៉ុន នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ​នេះ បានបញ្ជាក់​ករណី​ស្លាប់​ព្រោះ​ជំងឺ COVID-19 លើកដំបូង​របស់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន Katsunobu Kato ។​

 
​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ លោក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ អះអាងថា ជនរងគ្រោះ គឺជា​ស្ត្រី​ជនជាតិ​ជប៉ុន​វ័យ​៨០​ឆ្នាំ ក្នុង​តំបន់ Kanagawa ដែលមាន​ព្រំដែន​ជាប់​ក្រុង​តូ​ក្យូ ។ បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ជប៉ុន NHK  លោក អះអាង​ទៀតថា​៖«​ទំនាក់ទំនង​រវាង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី និង​ការស្លាប់​របស់​មនុស្សម្នា​ក់​នេះ គឺ​នៅតែ​មិនទាន់​ច្បាស់​។ ក៏ប៉ុន្តែ នេះ​គឺជា​ស្លាប់​លើក​ទី​១​របស់​មនុស្ស​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​»​។ 
 
​ជប៉ុន គឺជា​ប្រទេស​ទី​២​ហើយ ដែល​បាន​រកឃើញ​ករណី​ស្លាប់​ព្រោះ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ។ កាលពី​ថ្ងៃទី ២ កុម្ភៈ ប្រទេស ហ្វីលីពីន បានប្រកាស​ករណី​ស្លាប់​ទី​១​របស់ខ្លួន ដោយ​ជនរងគ្រោះ​គឺជា​បុរស​ជនជាតិ​ចិន​អាយុ​៤៤​ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន ពី​ក្រុង វូ​ហាន ប្រទេស​ចិន​៕
 

Tag:
 ជប៉ុន​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com