ជាតិ
ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត នឹង​បិទ​បណ្ដោះអាសន្ន ដើម្បី​ជួសជុល​ផ្លូវ​ប្រវែង​២៩០​ម៉ែត្រ
15, Feb 2020 , 6:59 pm        
រូបភាព
រូបភាព ពីអាជ្ញាធរជាតិអប្សរា
រូបភាព ពីអាជ្ញាធរជាតិអប្សរា
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បិទ​ការធ្វើដំណើរ​ដោយ​ថ្មើរជើង និង​យានយន្ត​គ្រប់​ប្រភេទ នៅមុខ​ប្រាសាទអង្គរវត្ត​ជា​បណ្ដោះអាសន្ន ដើម្បី​ជួសជុល​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត និង​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​សងខាង​ផ្លូវ​។



​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ផ្លូវ​នេះ​នឹង​ចាប់ផ្ដើម​ជួសជុល​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ ដែលមាន​ប្រវែង ២៩០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​ទៅ​១៣​ម៉ែត្រ ដោយមាន​ការដាំ​ស្មៅ ដើមឈើ និង​រៀបចំ​សួន​។ 
 
​អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើរជើង​ថ្មី​ជំនួស ដែល​ស្ថិតនៅ​លើផ្លូវ​កៅស៊ូ ត្រង់ចំណុច ចំណតរថយន្ត មក​សួន​ក្រ​វ៉ាន់ ឆ្ពោះទៅ​ស្ពាន​បណ្ដែត​ទឹក​៕

Tag:
 អង្គរវត្ត​
 ​ផ្លូវ​
 ​អាជ្ញាធរ​ជាតិ​អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com