កំណាព្យ
ជាតិ
រូបថត AFP
×
បទ ព្រហ្មគីតិ ប៉ាកកាខ្មៅ
បេះដូងសប្បុរស ជួយដោយស្មោះឥតលក្ខខណ្ឌ
សង្គ្រោះមិនប្រកាន់ រឿងសំខាន់ជួយជីវិត។
បេះដូងសប្បុរស ខ្មែរជួយស្មោះទោះឆ្ងាយជិត
គំនុំចោលមិនគិត ផ្សព្វផ្សាយពិតចិត្តមេតា្ត។
បេះដូងសប្បុរស ខ្មែរមិនបោះចោលមិត្តណា
មានទុក្ខជួយអាសា គ្មានប្រាថ្នាការតបស្នង។
បេះដូងសប្បុរស គ្រោះក្រៀមក្រោះខ្មែរធ្លាប់ឆ្លង
ត្រូវផ្តាច់ពីអ្នកផង ទុក្ខកន្លងពិបាកថ្លែង។
បេះដូងសប្បុរស ទឹកចិត្តស្មោះស្ម័គ្រជួយស្តែង
អ្នកក្រៅគេខ្លាចក្រែង តែខ្មែរថ្លែងថា Welcome!
© រក្សាសិទ្ធិដោយ thmeythmey.com