ជាតិ
ត្រី​អំបូង ធម្មតា​រស់​នៅតែ​ក្នុង​អន្លង់​ទឹក​ជ្រៅ ម្តងម្កាល​ចូលទៅក្នុង​បឹង និង​តំបន់​វាលទំនាប​លិច​ទឹក​
16, Feb 2020 , 7:29 pm        
រូបភាព
​ត្រី​អំបូង​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជល​
​ត្រី​អំបូង​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជល​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែល​រស់នៅក្នុង​ទ្វីបអាស៊ី ចាប់ពី​ប្រទេស​ឥណ្ឌា រហូតដល់​ប្រទេស​ចិន​។​


 
​ត្រី​អំបូង មានឈ្មោះ​វិទ្យាសាស្ត្រ (Channa sp. (cf. marulius) និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស មាន​ស្តង់ដា​ប្រវែង​ដងខ្លួន ៦១ ស​.​ម​។ វា​រស់នៅក្នុង​ទីជម្រក​ដូចជា បឹង និង​ទន្លេធំៗ និង​ចូលចិត្ត​ទឹក​ជ្រៅ ទឹកថ្លា​លាតសន្ធឹង ដោយនៅ​បាត​ក្រោម​មាន​ថ្ម និង​ខ្សាច់​។ ធម្មតា គេ​ឃើញ​ត្រី​អំបូង​រស់នៅ​តែ​ក្នុង​អន្លង់​ទឹក​ជ្រៅ និង​ម្តងម្កាល​ចូលទៅក្នុង​បឹង និង​តំបន់​វាលទំនាប​លិច​ទឹក​។ ជា​ប្រភេទ​មំសាសី ត្រី​អំបូង​ស៊ី​ត្រី ពស់ សត្វល្អិត ជន្លេន និង​កូន​ក្អុក​។​
 
​លក្ខណៈ​សម្គាល់​៖  
 
​ដងខ្លួន​វែង​។ ព្រុយ​ខ្នង​វែង​ជាង​ព្រុយ​គូទ​។ ស្រកា​នៅលើ​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន មាន​ចំនួន ៦០-៧០​ស្រកា​។ មាន​អង្កត់ខ្មៅ​ចំនួន ៤-៥ អង្កត់ នៅ​សងខាង​តាម​បណ្តោយ​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​។ មាន​អុច​ស​តូចៗ លើ​ព្រុយ​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ​៖ មិនត្រូវ​បាន​គេ​ដឹងថា មានការ​គំរាមកំហែង​ធំ​អ្វី ដែល​ប៉ះពាល់​ដល់​ពួកវា​ឡើយ​។​
 
​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org

© រក្សាសិទ្ធិដោយ thmeythmey.com