កំណាព្យ
ជាតិ
កំហុស​!
17, Feb 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ពាក្យ​៧
 
​កំហុស ជា​ផ្នែក​នៃ​ជីវិត​
​កំហុស បើ​គិត​ពិត​រំខាន​
​កំហុស ដឹងខ្លួន​អាច​កែ​បាន​
​កំហុស ជាន់​ដាន​ញាតិ​មើលងាយ​។​
 
​កំហុស ខ្មែរ​មួយ​មាន​គេ​ថា​
​កំហុស នោះ​ណា​តាំងពី​នាយ​
​កំហុស ពេល​ដឹង​ស្ទើរ​លាយ​
​កំហុស មិន​ងាយ​ដឹងខ្លួន​ខុស​។​
 
​កំហុស ពីរ​សោត​គេ​ចំណាំ​
​កំហុស ប្រចាំ​ទាំងស្រី​ប្រុស​
​គិត​ប្រយោជន៍​ខ្លួន​ច្រើន​ផុលផុស​
​ជាតិ​ខ្សោយ​ទៅ​ចុះ​ក៏​អត់​ខ្វល់​។​
 
​កំហុស ទី​បី​ពូកែ​ខ្លាំង​
​គឺ​ត្រង់​ចៀរ​ចាំងចែង​ល្បិចកល​
​ឈ្លោះ​នឹង​គ្នាឯង​ស្តែង​រចល់​
​ស្រុក​ខ្សោយ​ខ្សោះ​ខ្យល់​ធ្លាប់​ជួប​ជាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com