ជាតិ
សម្ដេច ទៀ បាញ់ នឹង​ទៅ​ប្រជុំ​ពី​បញ្ហា​សន្តិសុខ​អាស៊ាន នៅ​ទីក្រុង​ហាណូយ
18, Feb 2020 , 7:59 am        
រូបភាព
សម្ដេច ទៀ បាញ់ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ទៀ បាញ់)
សម្ដេច ទៀ បាញ់ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ទៀ បាញ់)
​ភ្នំពេញ​៖ សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។

 
​ក្រសួងការពារជាតិ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នេះ សម្តេច ទៀ បាញ់ នឹងចូលរួម​ផ្តល់​ទស្សនៈ​ស្តីពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក​។ 
 
​ស្របគ្នា​នឹង​កិច្ចប្រជុំ​នេះ សម្តេច ទៀ បាញ់ នឹងចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ នៃ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​អូស្ត្រាលី ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​សន្តិសុខ​រួម ក៏ដូចជា​ការលើកកម្ពស់​ទំនាក់ទំនង​លើ​វិស័យ​ការពារជាតិ​រវាង​អូស្ត្រាលី​និង​អាស៊ាន ជាពិសេស​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​នីមួយៗ​។ លើសពីនេះ សម្តេច នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ​៕
 

Tag:
 កិច្ចប្រជុំ​ចង្អៀត​
© រក្សាសិទ្ធិដោយ thmeythmey.com