ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! រូបមន្ត​ធម្មជាតិ​បំបាត់​បញ្ហា​ហើមពោះ​ឆាប់រហ័ស​
18, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​ការ​ហើមពោះ​ក្រោយ​ទទួលទាន​អាហារ​រួច គឺជា​អាកា​រៈទូ​ទៅមួយ​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ វា​កើតឡើង​នៅពេល​ជាតិ​ហ្គាស​កកើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​ដែល​បណ្ដាល​ឲ្យ​ប៉ោង​តឹង ឬ​ហើមពោះ​។ ទោះជា​យ៉ាងណា​មាន​កត្តា​ផ្សេងៗ​ច្រើនណាស់​ដែល​បង្កបញ្ហា​ហើមពោះ​រួមបញ្ចូល​ទាំង​ការ​ទទួលទាន​លឿន​ពេក ការនិយាយ​ខណៈពេល​ទ​ទួល​ទាន ហើយ​ពេលខ្លះ​ក៏​អាច​បណ្ដាលមកពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​ដែរ​។ ការ​ហើម​តឹង​ណែន​ក្នុង​ពោះ​ក្រោយ​អាហារ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​សោះ​។


 
​ប៉ុន្តែ​កុំ​បារម្ភ​!​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ចៀសផុត​បញ្ហា​ហើមពោះ ៖
 
១. ចេក​

​សារធាតុ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ចេក គឺ​ជួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ហើមពោះ​ប្រកបដោយ​ប្រសិទ្ធភាព​។ នេះ​ក៏​ព្រោះតែ​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​ហើមពោះ​នោះ គឺ​ដោយសារ​អ្នក​បាន​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​ច្រើនពេក​។ ការទទួល​ទាន​ផ្លែ​ចេក​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​អាចជួយ​កម្ចាត់​ជាតិ​សូ​ដ្យូ​ម​និង​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស​ចេញពី​ក្នុង​ប្រព័ន្ធ​។​
 
២. ទទួលទាន​អាហារ​ពេលព្រឹក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​
 
​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។ អាហារ​ប្រភេទ​នេះ​ក៏​ផ្ដល់​ថាមពល​ដ៏​ប្រសើរ​ដល់​រាងកាយ​ផងដែរ​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ ទទួលទាន​ទឹក​ល្បាយ​នេះ​នៅពេល​អាកា​រៈ​ហើមពោះ ឬ​ឡើង​ហ្គាស​ច្រើន​ក្នុង​ពោះ​កើតមានឡើង​។​
 
៣. ទឹកក្រូច​ឆ្មារ​ស្រស់​លាយ​ជាមួយ​ម្សៅ Baking soda
 
​ប្រសិនបើ​ជួបប្រទះ​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ផងដែរ​នោះ អ្នក​អាច​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ពែង​ដែលមាន​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​និង​ម្សៅ Baking មួយ​ចិ​ប​។​
 
៤. តែ​ខ្ញី​

​អ្នក​អាច​ទទួលទាន​តែ​ខ្ញី​មួយ​ពែង​ដើម្បី​ទប់​សម្រាល​អាកា​រៈ​។ នោះ​ក៏​ព្រោះតែ​បន្លែ​មើម​នេះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​ពោះវៀនធំ​។ លើសពីនេះទៅទៀត ខ្ញី​ក៏មាន​ផ្ទុក​នូវ​សារធាតុ zingibain ដែលជា​អង់ស៊ីម​មួយ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ហើយ​ទទួលខុសត្រូវ​ចំពោះ​ការ​បំបែក​ប្រូតេអ៊ីន​នៅក្នុង​រាងកាយ​និង​ថែមទាំង​សម្រួល​ដំណើរការ​មុខងារ​នៃ​ពោះវៀន​ផងដែរ​។​
 
៥. តែ​ជី​អង្កាម​

​អាច​ព្យាបាល​អាកា​រៈ​ហើមពោះ​និង​ពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​តាមរយៈ​សារធាតុ menthol ដែលមាន​ផ្ទុក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com