ពលរដ្ឋខ្មែរ ទេព ច័ន្ទពិសិដ្ឋ អាយុទើបបានពីរខែបានកើតនៅលើបុរសដើមកំណើតអេស្ប៉ាញអាយុ៦០ឆ្នាំម្នាក់ដែលរស់នៅខេត្តបាត់ដំបង។ លោក Enrique Figaredo Alvargonzalez បានមករស់នៅក្នុងប្រទេសកម្ពុជារយៈពេលជាង៣០ឆ្នាំហើយ ពោលគឺពីឆ្នាំ១៩៨៨ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា។ មុនទទួលបានសញ្ជាតិកម្ពុជាពីព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បុរសដើមកំណើតអេស្ប៉ាញ ដែលនិយាយភាសាខ្មែរយ៉ាងច្បាស់ បានគិតថាខ្លួនលោកជាជនជាតិខ្មែររួចទៅហើយ ព្រោះតែក្តីស្រឡាញ់ជនជាតិខ្មែរ និងកម្ពុជា។
នៅឆ្នាំ២០១៧ លោក Enrique Figaredo បានចាប់ផ្តើមនីតិវិធីផ្លូវការដើម្បីស្នើសុំចូលសញ្ជាតិកម្ពុជា រហូតដល់លោកទទួលបានការយល់ព្រមកាលពីពីរខែមុន ជាមួយនឹងឈ្មោះខ្មែរថា ទេព ច័ន្ទពិសិដ្ឋ ដែលមានអត្ថន័យស្រដៀងនឹងឈ្មោះរបស់លោកជាភាសាអេស្ប៉ាញ។
សូមរលោកស្តាប់បទសម្ភាសរវាងនាយ យ៉ាន និងជនជាតិខ្មែរថ្មីអាយុ៦០ឆ្នាំ ដូចខាងក្រោមនេះ៖
សញ្ជាតូបនីយកម្ម
មាត្រា ៨
ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញល័ក្ខខ័ណ្ឌដូចតទៅ ៖
១-មានលិខិតបញ្ជាក់ថាមានគំនិតមាយាទ និង សីលធម៌ល្អ ដែលចេញឱ្យដោយមេឃុំ ឫ ចៅសង្កាត់នៃទីលំនៅរបស់ខ្លួន
២-មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
៣-មានលិខិតបញ្ជាក់ថាជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលបណ្ណ័ស្នាក់នៅ ដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍
៤-មានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំសញ្ជាតូបនីយកម្ម
៥-ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និង យល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ ។ ហើយបង្ហាញភស្តុតាងច្បាស់ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទំលាប់ និង ប្រពៃណីល្អរបស់ខ្មែរ
៦-មានបញ្ញា និង កាយសម្បទាដែលមិននាំឱ្យមានគ្រោះថ្នាក់ ឬ នាំឱ្យមានបន្ទុកដល់ជាតិ។
មាត្រា១០
ចំពោះជនបរទេសណាដែលបានទទួលលិខិតអនុញ្ញាតឱ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយដែលបានអនុវត្តគំរោងជាក់ស្តែងចំណាយទុនចំនួនចាប់ពីមួយពាន់ពីររយហាសិបលានរៀល (១.២៥០.០០០.០០០ រៀល) ឡើងទៅ រយៈពេលស្នាក់នៅដែលមានចែងក្នុងចំណុចទី ៣ មាត្រា ៨ នៃច្បាប់នេះត្រូវបានលើកលែង។
មាត្រា១២
ជនបរទេសណាដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀល (១.០០០.០០០.០០០រៀល) ឡើងទៅ សំរាប់ជាផលប្រយោជន៍ដល់ការស្តារ និង កសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាច ធ្វើពាក្យសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងចំណុចទី ១, ទី ២, ទី ៥, និង ទី ៦ មាត្រា ៨ នៃច្បាប់នេះ៕